ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះចង់​ទទួលទាន

5 ឆ្នាំ មុន

អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាក​ច្រើន​អាច​នឹង​ផ្លាស់​ប្តូរ​ចំណង់​អាហារ​ដែល​អាច​និយាយ​បាន​ថា ស្អប់​របស់​ដែល​ខ្លួន​ចូល​ចិត្ត​ញ៉ាំ ឬ​ឃ្លាន​ញ៉ាំ​របស់​ណាមួយ​ម្តង​ហើយ​ម្តងទៀត ។ ជួនកាល​វា​ហាក់ដូចជា​ការ​ចង់បាន​របស់វវ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​ការណ៍​ពិត គឺ​ការ​ប៉ងប្រាថ្នា​ទាំងនេះ​មិនមែន​ជា​រឿង​កំប្លែង​នោះ​ទេ ហើយ​ពួក​វា​ពិតជា​ទទួល​រង​ផល​ប៉ះពាល់​ពី​៥០…

អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាក​ច្រើន​អាច​នឹង​ផ្លាស់​ប្តូរ​ចំណង់​អាហារ​ដែល​អាច​និយាយ​បាន​ថា ស្អប់​របស់​ដែល​ខ្លួន​ចូល​ចិត្ត​ញ៉ាំ ឬ​ឃ្លាន​ញ៉ាំ​របស់​ណាមួយ​ម្តង​ហើយ​ម្តងទៀត ។

ជួនកាល​វា​ហាក់ដូចជា​ការ​ចង់បាន​របស់វវ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​ការណ៍​ពិត គឺ​ការ​ប៉ងប្រាថ្នា​ទាំងនេះ​មិនមែន​ជា​រឿង​កំប្លែង​នោះ​ទេ ហើយ​ពួក​វា​ពិតជា​ទទួល​រង​ផល​ប៉ះពាល់​ពី​៥០ ទៅ​៩០ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ ។

ការ​ឃ្លាន​ខ្លាំង​បែប​នេះ គឺ​ពិតប្រាកដ​ណាស់ ហើយ​វា​អាច​មាន​ហេតុផល​ជីវសាស្ត្រ​ដែល​វា​កើត​មាន​ឡើង ។ ខាងក្រោម​នេះ គឺជា​ការ​ពន្យល់ ខ្លះ​ៗ​អំពី​បញ្ហា​ឃ្លាន​របស់​មនុស្ស​ស្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ ដោយ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​។

១.​ទឹកកក ៖ ស្ត្រី​ដែល​មាន​ភាពស្លេកស្លាំង​អាច​នឹង​ត្រូវ​បាន​គេ​ឃើញ​ថា ទំពារ​ទឹកកក ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​រលាក​នៃ​មាត់ និង​អណ្តាត (​រោគ​សញ្ញា​ទូទៅ​នៃ​ភាព​ស្លេកស្លាំង​) ។

២.​សូកូឡា ៖ សូកូឡា​ផ្អែម​ណាមួយ​សម្រាប់​បញ្ហា​នោះ គឺជា​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ទទួល​បាន​គ្រប់គ្រាន់ ។

៣.​ម្ហូបអាហារ​ហឹរ ៖ ម្ហូបអាហារ​ហឹរ ដូច​ជា​ម្រេច ឬ​ម្ទេស​ក្រហម​ក្តៅ គឺជា​ទំនៀមទម្លាប់​មួយទៀត​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ។ មូលហេតុ​មួយ​ដែល​ស្ត្រី​អាច​ញ៉ាំ​អាហារ​ដែល​ហឹរ គឺ​ដោយសារ​អាហារ ក្តៅ​ៗ ធ្វើ​ឲ្យ​ចេញ​ញើស និង​ធ្វើ​ឲ្យ​ត្រជាក់​រាង​កាយ ។

៤.​ជ្រក់ ៖ ស្ត្រី​ដែល​ស្រេកឃ្លាន​អាហារ​បែប​នេះ​អាច​មាន​ជាតិ​សូ​ដ្យូ​ម​ទាប ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​ជាក់ស្តែង​ពី​នេះ​ទេ ។

៥.​ដំឡូងបារាំង​កំប៉ុង ៖ ដំឡូងបារាំង​បំពង ឬ​កំប៉ុង ត្រូវ​បាន​ផ្ទុក​ដោយ​អំបិល ។ ជា​ថ្មី​ម្តងទៀត​អ្នក​អាច​មាន​ជាតិ​សូ​ដ្យូ​ម​ទាប ប៉ុន្តែ​អ្នក​ទំនងជា​ចង់បាន​អ្វី​ដែល​មាន​ជាតិ​ប្រូតេអ៊ីន និង​អំបិល ។

៦.​ផ្លែ​ឈើ ៖ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ប្រាថ្នា​ចង់​ញ៉ាំ​ចំណីអាហារ​អ្វី​នោះ​ទេ (​ឆ្ងល់​ណាស់​!) ពួក​គេ​ប្រាថ្នា​ចង់បាន​ផ្លែ​ឈើ​ផង​ដែរ ។ ផ្លែ​ឈើ​អាច​បង្ហាញ​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកមាន​កម្រិត​ទាប ។

៧.​ក្រូចឆ្មារ ៖ វា​មិនមែន​ជា​ការ​ដែល​មិន​ធ្លាប់​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​ក្រូចឆ្មារ​មួយ​ផ្លែ​ទាំងមូល ឬ​បន្ថែម​វា​ទៅ​ក្នុង​ទឹក​របស់​ពួក​គេ​ឡើយ ។ ពីព្រោះ​អ្វី ? គឺ​ការ​ផ្លាស់​ប្តូរ​រសជាតិ​អាហារ​។

៨.​កា​រ៉េ​ម ៖ ការ​ញ៉ាំ​កា​រ៉េ​ម ឬ​ផលិតផល​ទឹកដោះគោ​ដទៃ​ទៀត គឺជា​សញ្ញា​នៃ​កម្រិត​ជាតិ​កាល់ស្យូម​ទាប (​ប្រភព​ពី​៖ Health.com.kh​វ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ