រាជធានីភ្នំពេញ ៖ កញ្ញាស៊ូ ដាណេ មុនពេលក្លាយជាតារាជះរស្មីក្នុងពិភពសិល្បៈចម្រៀងពោរពេញដោយសេចក្តីព្យាយាមជារៀងរាល់ថ្ងៃ។ តើនាងមានប្រវត្តិតស៊ូបែបណាខ្លះ ?
កញ្ញាស៊ូ ដាណេ ឈ្មោះពិតឆោម ច័ន្ទណេត អាយុ៣៤ឆ្នាំ មានបងប្អូនបង្កើតចំនួន៤នាក់ ប្រុស៣ ស្រី១ ក្នុងនោះនាងជាកូនពៅ ។ ឪពុករបស់ដាណេ ជាតន្ត្រីករ ។ បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១០នៅវិទ្យាល័យបាក់ទូក ស៊ូ ដាណេ ចូលហាត់រៀនសិល្បៈរបាំប្រជាប្រិយនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញនាឆ្នាំ២០០៤ ។ នាងបានចូលរៀននៅសាលាមធ្យមវិចិត្រសិល្បៈជិត២ឆ្នាំ និងរៀនជំនាញសិល្បៈនៅក្លឹបអឹមអេសអិល រួចទើបផ្លាស់ទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈវិញ ។
ឆ្លងកាត់ការហាត់រៀនសិល្បៈ ស៊ូ ដាណេ ចេះច្រើនទម្រង់ ដូចជាច្រៀងមហោរី រាំរបាំប្រជាប្រិយ និងបុរាណ ច្រៀងបាសាក់ និងស្មូត្រ ។ អ្នកនៅក្នុងសង្គមសិល្បៈកោតសរសើរតារាសម្បុរស្រអែមខ្មៅស្រស់រូបនេះថាជាតារាពោរពេញដោយសមត្ថភាពកម្ររកបាន ។
នាពេល ថ្មីៗកន្លងមករៀបរាប់ដំណើរជីវិតសិល្បៈក្នុងទឹកមុខស្រងូត ទាំងដកដង្ហើមធំ ស៊ូ ដាណេ ថា ការតស៊ូលើវិថីសិល្បៈនាងមិនខុសពីខ្សែជីវិតតស៊ូរបស់រៀមច្បងសិល្បៈថ្សេងទៀតទេ ។ ព្រោះតែស្រឡាញ់សិល្បៈកាលនៅវ័យក្មេងនាងលំបាកណាស់ ដ្បិតជីវភាពខ្វះខាត ហើយក្នុងស្ថានភាពបែបនេះម៉ាក់នាងខិតខំរកស៊ីចិញ្ចឹមកូនគ្រប់គ្នា ។ អ្វីដែលនាងចងចាំ កាលនៅហាត់សិល្បៈ គឺរាល់ព្រឹកជិះកង់ពីអគារប៊ូលឌិញទៅរៀនសិល្បៈនៅម្តុំក្តាន់ពីរជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ពេលខ្លះទាន់ម៉ោងពេលខ្លះយឺត។
ដាណេពោលថា «ពេលខ្លះកុហកលោកគ្រូអ្នកគ្រូថា កង់បែក ឬអ៊ីចេះអ៊ីចុះ ឲ្យតែបានហាត់សិល្បៈបុរាណព្រោះតែស្រឡាញ់ចង់ការពារចេញពីបេះដូងរហូតប៉ាន់ស្មានមិនបានពីទំហំទឹកចិត្តសិល្បៈមួយនេះ…» ។
ក្រោយពេលចេះចាំស្ទាត់ទាំងក្បាច់រាំ ទាំងការច្រៀង ស៊ូ ដាណេ បានឡើងសម្តែងជាប្រចាំក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់ «មន្តស្នេហ៍សំនៀង»របស់ទូរទស្សន៍ស៊ីធីអិន ។ នាងសម្តែងជាប្រចាំនៅទីនោះភាគច្រើនជាតួឯកដូចជាតួនាងទាវ សុវណ្ណតែងអន ជំទាវស្រែន តួនាងកង្រី ជាដើម ។
ឈានដល់ឆ្នាំ២០០៧ ស៊ូ ដាណេ សម្រេចចិត្តចាប់អាជីពជាតារាចម្រៀង ក្រោមការជំរុញលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្តរួមសិល្បៈ ដោយ ម្នាក់ៗ សុទ្ធតែនិយាយថា «ច្រៀងបាន ហើយសំឡេងទៀតសោតស្រដៀងអ្នកស្រីប៉ែន រ៉ន »។ ពីដំបូងអត់គិតថា ខ្លួនឯងអាចចេះច្រៀងទេ ក្រៅតែពីដឹងថាចូលចិត្តច្រៀងលេងបទពីដើមរបស់អ្នកស្រីរស់ សេរីសុទ្ឋា និងលោកស្រីប៉ែន រ៉ន ។ លុះមានអ្នកប្រាប់ថា នាងខ្ញុំច្រៀងល្អ កាច់ស្ទីលលោកស្រីប៉ែន រ៉ន បាន ក៏ខំហាត់រហូតចាប់មុខងារច្រៀងមួយទៀត» ។
វេទិកាសិល្បៈដែលស៊ូ ដាណេ ច្រៀងដំបូងនាងនៅចាំថា គឺប៉ុស្តិ៍ទូរទស្សន៍បាយ័ន និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រួចបន្តច្រៀងជាកិត្តិយសនៅកម្មវិធី«មន្តស្នេហ៍សំនៀង» ដោយច្រៀងផងដល់វគ្គសម្តែងរឿង ខ្លីៗ ក៏ចូលសម្តែងភ្លាម ។
លើសពីនេះដាណេធ្លាប់ច្រៀងបម្រើកងទ័ពទាំងជើងទឹកជើងគោកការពារព្រំដែន ដូចជាទៅដល់កោះពូលូវ៉ៃ កោះតាង និងកោះ ឆ្ងាយៗទៀតក្នុងកម្មវិធី«នាទីយុទ្ឋជន»របស់ទូរទស្សន៍បាយ័នដែលនាងមានមោទនភាព និងសំណាងបានស្គាល់តំបន់ឆ្ងាយៗរបស់កម្ពុជា ។
ចំពោះឱកាសច្រៀងនៅក្រៅប្រទេសឯណោះវិញ ស្រស់ស្រីស៊ូ ដាណេ បានទៅប្រទេសសិង្ហបុរីមុនគេ ក្រោយមកចេញទៅប្រទេសអូស្ត្រាលី។ ឆ្នាំ២០១៣នាងបានចេញទៅសហរដ្ឋអាមេរិករយៈពេល១០ខែច្រៀងផងរាំរបាំផង ពេលខ្លះស្មូត្រជូនលោកតាលោកយាយស្តាប់តាមការស្នើសុំក្នុងពិធីបុណ្យទាន ។
ក្រោយពេលត្រឡប់ពីអាមេរិកវិញ ស៊ូ ដាណេទៅបារាំង និងបន្តទៅអូស្ត្រាលីទៀត ។ បានឱកាសហោះឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ស៊ូ ដាណេ និយាយថា«ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀន ហើយពិតជារំភើបដែលអាចបង្ហាញរបាំ ចម្រៀង និងសិល្បៈខ្មែរលើឆាកអន្តរជាតិដែលជាបំណងដ៏ធំមួយរបស់នាងខ្ញុំ» ។
បច្ចុប្បន្ននេះកញ្ញាស៊ូ ដាណេ សន្សំលុយបានបើកហាងលក់គ្រឿងសមុទ្រ និងកាហ្វេធម្មជាតិនៅតាមបណ្តោយផ្លូវត្រសក់ផ្អែមក្បែរផ្សាសុីឡឹប រាជធានីភ្នំពេញ ។ វ័យច្រើនបន្តិចហើយ ភាពនៅលីវនឹងមិនបន្តទៀតទេនៅឆ្នាំក្រោយ សម្រាប់កញ្ញាស៊ូ ដាណេ ។ បុរសអាណិកជន គឺជាអ្នកដែលដឹកដៃនាងចូលរោងការ ។
បន្ទាប់ពីរៀបការរួចស៊ូ ដាណេ គ្រោងនឹងទៅរស់នៅអាមេរិកជាមួយស្វាមីមួយរយៈ ហើយពេលសន្សំបានប្រាក់បង្កើតមុខជំនួញហើយនោះនាងត្រឡប់មករស់នៅលើទឹកដីកំណើតវិញ ។ នាងស្រលាញ់មាតុភូមិមិនអាចចាកចោលជារាងរហូតបានឡើយ ៕
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យអាណិតណាស់រដូវប្រាំងអាកាសធាតុក្តៅហែងបែរជាលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ជាប់រដ្ឋបាលសាលាខេត្ត...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នដោយបន្ថយល្បឿនអោយខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត...
ប្រទេសស៊ីរី ៖ អង្គការSAVE THE CHILDRENលាតត្រដាងកាលពីថ្ងៃទី២១កុម្ភៈថា កុមារជាង២៥០០នាក់ ជាកូនរបស់ជនបរទេសមកពីប្រទេសជាង៣០ ក្នុងនោះ១១០០នាក់ រត់ភៀសខ្លួនចាប់តាំងពីខែមករា...
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ ត្រូវបានប្រកាសបើកជាផ្លូវការលើកទី២ នៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាស...
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានតខ្សែភ្លើងទៅនឹងម៉ូទ័រប៉ូមទឹកស្រះខាងក្រោយផ្ទះ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការ...