ការ​លក់​ម៉ាស៊ីនត្រជាក់ និង​ភេសជ្ជៈ ជួប​ឧបសគ្គ​ក្នុង​រដូវក្តៅ


ទីក្រុង​តូ​ក្យូ ៖ ការ​លក់​ម៉ាស៊ីនត្រជាក់ និង​ភេសជ្ជៈ​មិន​មាន​ជាតិ​អាល់កុល​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​កាលពី​ខែកក្កដា ខណៈ​ដែល​ប្រជាជន​នាំ​គ្នា​ទៅ​ហែល​ទឹក​ដើម្បី​កាត់​បន្ថយកម្តៅ​ក្នុង​រដូវក្តៅ ។ យ៉ាងនេះ​ក្ដី ហាង​លក់ទំនិញ​មើលឃើញ​អតិថិជន​តិច​ជាង​មុន​ក្នុងអំឡុងពេល​នេះ បើ​ទោះជា​មានការ​ព្រមាន​ពី​ភ្នាក់ងារ​ឧតុនិយម​ថា ការ​ប្រឈម​នឹង​កម្តៅ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ដោយ ។

សមាគម​អ្នក​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ការ​លក់​ម៉ាស៊ីនត្រជាក់​បាន​កើនឡើង​១០,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន​មក​ស្មើ​ជាង​១,៧៦​លាន​គ្រឿង​ឯណោះ​កាលពី​ខែ​កក្កដា ។ បុគ្គលិក​ម្នាក់​មក​ពី​ក្រុមហ៊ុន Bic Camera Inc. បាន​និយាយ​ថា ៖« ស៊េរី​ដែល​ទំនើប​ៗ​ដូច​ជា​មានការ​សន្សំ​ថាមពល លក់ដាច់​បាន​ច្រើន​ជាង​ឆ្នាំ​ធម្មតា »​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា ការ​លក់​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​អាល់កុល​វិញ​កើនឡើង​បាន​ច្រើន​ជាង​៥%​ទៅ​ទៀត​មក​ស្មើ​២២៥​លាន​កេស ដោយ​មានការ​នាំមុខ​ដោយ​តែ​និង​ភេសជ្ជៈ​កំប៉ុង​ដទៃ ។

ប៉ុន្តែ​សមាគម​ហាង​ទំនិញ​ជប៉ុន បាន​និយាយ​ថា ការ​លក់​តាម​ហាង​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​៦,១%​កាលពី​ខែកក្កដា ព្រោះ​មនុស្ស​ចាស់​ដែល​ជា​អតិថិជន​មួយ​ចំណែក​ធំ​របស់​ហាង​ទំនិញ​កាត់​បន្ថយ​ការ​ទៅ​ទិញ​ទំនិញ ។ ការ​កើនឡើង​កម្តៅ​នេះ ក៏​ប៉ះពាល់​ដល់​កសិផល​ផង​ដែរ ។

លោក Toshihiro Nagahama ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន Dai-ichi Life Research Institute បាន​និ​យ​យា​ថា ៖« ទោះជា​ការ​លក់​ផលិត​មួយ​ចំនួន​បាន​កើនឡើង​ពិតមែន​ក្តី តែ​ការ​ប៉ះពាល់​ពី​កម្តៅ​ដែល​រួម​មាន​កំណើន​តម្លៃ​បន្លែ​បាន​ចាប់ផ្តើម​កើត​មាន​ឡើង​ជាង​ឆ្នាំ​ធម្មតា »​។

យោង​តាម​ទិន្នន័យ​ដែល​ដកស្រង់​ចេញពី​ហាង​ទំនិញ​ប្រមាណ​៤៧០​កន្លែង​ក្នុង​ប្រទេស​បាន​ឲ្យ​ដឹង​ថា តម្លៃ​ត្រសក់​បាន​កើនឡើង​៤២% និង​តម្លៃ​ប៉េងប៉ោះ​កើនឡើង​២៧%​ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ