ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ៖ អាមេរិក​អាច​នឹងសម្រេច​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​មួយ​ឆាប់​ៗ​នេះ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា សហរដ្ឋអាមេរិក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ពេល​ឆាប់​ៗ ខណៈ​ដែល​អ្នក​ចរចា​ពាណិជ្ជកម្ម​របស់​ម៉ិ​ក​ស៊ិ​ក​ឲ្យ​សញ្ញា​ថា ជិត​ដោះស្រាយ​បញ្ហា​វិធាន​ថាមពល​និង​តម្រូវការ​អា​មេ​រិ​ក​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា សហរដ្ឋអាមេរិក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ពេល​ឆាប់​ៗ ខណៈ​ដែល​អ្នក​ចរចា​ពាណិជ្ជកម្ម​របស់​ម៉ិ​ក​ស៊ិ​ក​ឲ្យ​សញ្ញា​ថា ជិត​ដោះស្រាយ​បញ្ហា​វិធាន​ថាមពល​និង​តម្រូវការ​អា​មេ​រិ​ក​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ហើយ ។

លោក Jesus Seade ដែល​នឹង​ក្លាយជា​ប្រធាន​អ្នក​ចរចា​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​ម៉ិ​ក​ស៊ិ​ក បា​និយាយ​ថា លោក​និង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Robert Lighthizer បាន​ចរចា​ពី​ដំណើរការ​ត្រួតពិនិត្យ​កំណត់ពេល​ច្បាស់លាស់​ហើយ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា បាន​ប្រឆាំង​នឹង​តម្រូវការ​អា​មេ​រិ​ក​ដែល​ទាមទារ​ថា នឹង​លុប​កិច្ចព្រមព្រៀង​នេះ​ចោល​លុះត្រាតែ​មានការ​ចរចា​ឡើង​វិញ​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ប៉ុន្តែ​លោក Seade បាន​និយាយ​ថា រូប​លោក​និង​លោក Lighthizer កាលពី​ស​ប្តា​ហ៍ មុន​បាន​ចាប់ផ្តើម​ពិភាក្សា​ពី​វិធី​ថ្មី​ៗ​ក្នុង​ការ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ ដែល​ផ្តល់​ភាព​ប្រាកដប្រជា​ដល់​ការ​វិនិយោគ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​បដិសេធ​ថា លោក Lighthizer មិន​បាន​បន្ធូរ​គោល​ជំហរ​របស់​លោក​ទាក់ទិន​នឹង​ការ​ទាមទារ​ពី​អា​មេ​រិ​ក​នេះ​ឡើយ ។

លោក Seade បាន​បន្ត​ទៀត​ថា វិធាន​សម្រាប់​វិស័យ​យានយន្ត​ត្រូវ​បាន​ដោះស្រាយ​ហើយ ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​ទៀត​ដូច​ជា ពេលវេលា​កំពុង​តែ​ត្រូវ​បាន​ពិភាក្សា ។ លោក​បាន​បន្ថែម​កាលពី​ថ្ងៃ​សៅរ៍​ទៀត​ថា ភាគី​ទាំង​សងខាង ក៏​បាន​ព្រមព្រៀង​គ្នា​ច្រើន​លើ​វិស័យ​ថាមពល ក្រោម​កិច្ចព្រមព្រៀង​NAFTA​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ