ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ណាស់​! តើ​ពួក​គេ​យក​មកពីណា​មិន​ចេះ​អស់​សោះ​ចឹ​ង?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្នាំ​ញៀន​១៤​កញ្ចប់ និង​មនុស្ស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​ដកហូត​បាន បន្ទាប់​ពី​ធ្វើការ​តាមដាន អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក…

ខេត្តកំពង់ស្ពឺ ៖ ថ្នាំ​ញៀន​១៤​កញ្ចប់ និង​មនុស្ស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​ដកហូត​បាន បន្ទាប់​ពី​ធ្វើការ​តាមដាន អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ។

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​មុខសញ្ញា​គ្រឿងញៀន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​រួម​មានឈ្មោះ យិ​ន គី​ម​សួ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ២-​ឈ្មោះ ចំរើន ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ព្រៃ​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការ​នគរបាល​ស្រុក​សំរោង​ទង​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ចំនួន ២​នាក់ ដែល​ជា​មុខសញ្ញា​របស់​សមត្ថកិច្ច​ធ្វើការ​តាមដាន​អស់​ពេល​ជា​យូរ​មក​ហើយ ។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១៤​កញ្ចប់ (១៣​តូច និង​១​មធ្យម​) ,​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​មាន​ថ្នាំ​ញៀន ដែល​សមត្ថកិច្ច​ដកហូត​ទាំង​អស់នោះ គឺជា​របស់​ពួក​គេ​ប្រាកដ​មែន ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា តាម​ការ​សាកសួរ​អំពី​ប្រភព​ថ្នាំ​ញៀន​នេះ យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​ប្រាប់​ពី​ប្រភព​នៃ​ថ្នាំ​ញៀន​នេះ​ដែរ ។ ជា​និច្ចកាល​ក្រុម​ជនសង្ស័យ​ហាក់​មាន​ជំនាញ​ក្នុង​ការ​លាក់បាំង​ប្រភព ដែល​ពួក​គេ​ទទួលយក​ថ្នាំ​ញៀន​មក​លក់​គ្រប់ពេលវេលា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នា​ពេល​កន្លង​មក ។

ដោយ​មានការ​លើក​ឡើងជា​ច​ម្ង​ល់​ផង​ដែរ​ថា តើ​ថ្នាំ​ញៀន​ទាំងនេះ​មាន​ប្រភព​មកពីណា ហេតុ​អ្វី​បានជា​បង្ក្រាប​មិន​អស់​សោះ​ចឹ​ង ? តើ​ថ្នាំ​ញៀន​ទាំងនេះ​ពួក​គេ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង​មែន​ទេ ? ម្យ៉ាងវិញទៀត​ពួក​គេ​ច្បាស់​ជា​មាន​មេខ្លោង​ណាមួយ​យក​មក​ចែកចាយ​បន្ត ដើម្បី​លក់​ហើយ​ទើប​ពួក​គេ​មានឱកាស​បាន​ថ្នាំ​យក​មក​លក់​យ៉ាង​សម្បើម​បែប​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៨ ក្រោយ​ស្តាប់​ចម្លើយ​សារភាព​ពី​ក្រុម​ជនសង្ស័យ​រួច​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ