ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សម្លា.ប់​ប្តី​​ប្រពន្ធ​បាន​បោក​ក្បាល​ស្លា.ប់​ក្នុង​បន្ទប់​ឃុំ​…​ក៏​ធ្វើ​ឱ្យ​ប៉ូលិស​នឹកឃើញ​រឿង​មួ​ួ​យ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ដែល​បាន​កាប់២​នាក់​ប្តី​-ប្រពន្ធ​នឹង​កាំបិត​ផ្គាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នៅ​ស្រុក ​ឱ​រ៉ាល់ ហើយ​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន​នោះ បាន​បោក​ក្បាល​ខ្លួនឯង​ស្លាប់​បាត់ទៅ​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ។…

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ដែល​បាន​កាប់២​នាក់​ប្តី​-ប្រពន្ធ​នឹង​កាំបិត​ផ្គាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នៅ​ស្រុក
​ឱ​រ៉ាល់ ហើយ​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន​នោះ បាន​បោក​ក្បាល​ខ្លួនឯង​ស្លាប់​បាត់ទៅ​ហើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ។

ការ​បោក​ក្បាល​នឹង​ជញ្ជាំង​បន្ទប់​ឃុំខ្លួន​នេះ ធ្វើ​ឲ្យ​នគរបាល​នឹកឃើញ​ពាក្យ​ដែល​ជនសង្ស័យ​និយាយ​ថា «បើ​ចាប់​គាត់ ​សូម​បាញ់​សម្លាប់​គាត់​ចោល​ទៅ​ បើ​មិន​ដូច្នេះ​ទេ គាត់​នឹង​សម្លាប់​ខ្លួន​នៅ​ក្នុង​គុក» ។

លោក​វរសេនីយ៍ឯក សម សាក់ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ក្រុម​អ្នក​កា​សែត​ឱ្យ​ដឹង​ថា បុរស​ចំណាស់​ជា​ជន​ដៃដល់​ខាងលើ ត្រូវ​បាន​នគរបាល​ស្រុកឱ​រ៉ា​ល់​បញ្ជូន​មក​ការិយាល័យ​របស់​លោក ពី​បទ​បង្ក​ហិង្សា​កាប់​២​នាក់​ប្តី​ប្រពន្ធ​ឲ្យ​រង​របួសធ្ងន់ ។

ពេល​ចាប់​បញ្ជូន​មក​ដល់​២​ទៅ​៣​ម៉ោង បុរស​រូប​នេះ​បាន​បោក​ក្បាល​បណ្តាល​ឱ្យ​មាន​របួស​ហូរ​ឈាម​តាម​ត្រចៀក ។ ពេល​នោះ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​បានឱ្យ​មន្ត្រី​របស់​លោក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​មក​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ខែសីហា បុរស​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

លោក អ៊ូ ផាត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចូលរួម​ពិនិត្យ​សព​បុរស​ខាងលើ​និង​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជន​ដៃដល់​រូប​នេះ​ទំនង​តូចចិត្ត ព្រោះថា​កន្លង​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តែងតែ​ផ្តល់​ជា​លុយកាក់​និង​សម្ភារ​មិនសូវ​លស់​ពេល​ទេ​ឱ្យ​គាត់​ដោយ​ក្តី​អាណិត ទើប​បុរស​រូប​នេះ​បោក​ក្បាល​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

បើ​តាម​លោក​វេជ្ជបណ្ឌិត សាំង ស្រេង និង​លោកគ្រូ​ពេទ្យ​ប្រចាំការ​លោក ម៉​ម វឿ​ន បាន​សន្និដ្ឋាន​ថា បុរស​ដែល​ស្លាប់​នេះ​គឺ​មាន​របួស​ក្បាល​ធ្ងន់​ដោយសារ​បោក​ក្បាល​បណ្តាល​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល​តាំងពី​ព្រឹក​មក​ម្លេ​៉ះ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​មនុស្សឃាត​មិន​បាន​សម្រេច​មួយ​កើតឡើង​នៅ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ បង្ក​ដោយ​ជនឈ្មោះ យ៉ុ​ង កេ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ បាន​យក​កាំបិត​ផ្គាក់កាប់​ជន​រង​គ្រោះ​ឈ្មោះ សុខ ហុ​ន ភេទ​ប្រុសអាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវចំនួន​៦​កាំបិត ។

លុះ​ប្រពន្ធ​ឈ្មោះ ញ៉ូ​ញ យី​ម អាយុ​៤២​ឆ្នាំ ទៅ​ជួយ​ប្តី ជនសង្ស័យ​ក៏​បាន​កាប់​ទៀតត្រូវ​ក្បាល​ជា​ច្រើន​កាំបិត បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​ត្រូវ​បាន​សាច់ញាតិ​និង​អ្នក​ភូមិ​ជួយ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​រាជធានី​ភ្នំពេញ ។ចំណែកជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ​នាំ​យក​មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ករណី​នេះ​កើតឡើង​បណ្តាល​មក​ពី​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង កេ​ន មានគំនិត​ច្រណែន​នឹង​គ្រួសារ​ជន​រង​គ្រោះ​ដែល​ពិការ​តែ​រក​សុ​ី​មានបានជាង​ខ្លួន ហើយ​បាន​លួច​នំ​ជន​រង​គ្រោះ​៤​កញ្ចប់​ឱ្យ​ចៅ​ក៏​មានការ​ស្តីបន្ទោស និង​ព្រមាន​ប្តឹង​ទើបកាប់​​តែ​ម្តង​ទៅ ក្នុង​គោល​បំណង​សម្លាប់​បំបិទ​មាត់ ៕ ​

អត្ថបទសរសេរ ដោយ