ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ត្រឹមត្រូវ​មិន​រក​ធ្វើ​ទេ​ ​បែរ​ជា​នាំគ្នា​ធ្វើ​រឿង​បែបនេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន បន្ទាប់​ពី​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់នេះ​ ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​បាន​សម្តែង​នូវ​ការ​ខកចិត្ត​ត្បិត​បាន​ប្រាប់​កូន​ថាឱ្យ​ខំរ​កក​ការងារ​ត្រឹម​ត្រូវធ្វើ តែ​បែរជា​នាំ​គ្នា​មក​ជួញដូរ​ថ្នាំ​ញៀន​ទៅ​វិញ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន បន្ទាប់​ពី​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់នេះ​ ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​បាន​សម្តែង​នូវ​ការ​ខកចិត្ត​ត្បិត​បាន​ប្រាប់​កូន​ថាឱ្យ​ខំរ​កក​ការងារ​ត្រឹម​ត្រូវធ្វើ តែ​បែរជា​នាំ​គ្នា​មក​ជួញដូរ​ថ្នាំ​ញៀន​ទៅ​វិញ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិប​ល្ល័​ង្គ​រាជា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប​បាន​ប្រាប់​ថា កម្លាំង​អធិការ​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​ណា​រ៉ា អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កំលាំង​ចុះ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ចំនួន​២​នាក់ ៖ ម្នាក់​ឈ្មោះ អេ​ង តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី មុខរបរ មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន កើត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ព្រៃ​រោង ឃុំ​ជង្រុក ស្រុក​គងពិសី មុខរបរ មិន​ពិតប្រាកដ​។

ក្នុង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ