ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​កំពុង​ព្យាយាម​ទាក់ទាញ​វិនិយោគិន​ចិន

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ​កំពុង​តែ​ខិតខំ​បន្ថែម​ការ​ទាក់ទាញ​វិនិយោគិន​ចិន​ដោយ​ប្រើប្រាស់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ដើម្បី​ត​ភ្ជាប់​នឹង​ការ​ផ្តួចផ្តើម​គំនិត « ខ្សែក្រវាត់​មួយ វិ​ថី​មួយ »​។ លោក Kanit…

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ​កំពុង​តែ​ខិតខំ​បន្ថែម​ការ​ទាក់ទាញ​វិនិយោគិន​ចិន​ដោយ​ប្រើប្រាស់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ដើម្បី​ត​ភ្ជាប់​នឹង​ការ​ផ្តួចផ្តើម​គំនិត « ខ្សែក្រវាត់​មួយ វិ​ថី​មួយ »​។

លោក Kanit Sangsubhan អគ្គលេខាធិការ ការិយាល័យ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) បាន​ឲ្យ​ដឹង​ថា EEC ត្រូវ​បាន​ច្នៃ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្តួចផ្តើម​គំនិត​របស់​ប្រទេស​ចិន​តាម​ច្រករបៀង​សេដ្ឋកិច្ច​ខាងជើង​និង​ត្បូង និង​ខាងកើត​និង​លិច ។

លោក​បាន​បន្ត​ថា ៖« ប្រទេស​ថៃ​ជឿជាក់​ថា​ច្រករបៀង​សេដ្ឋកិច្ច​របស់​ពួក​យើង​អា​ចត​ភ្ជាប់​​ជាមួយនឹង​ប្រទេស​ដទៃ​នៅ​អាស៊ី​អាគ្នេយ៍​តាម​រយៈ​ប្រទេស CLMV (​កម្ពុជា​, ឡាវ​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម​) ខណៈ​ពេល​ដែល​ប្រទេស​ចិន​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់ »​។

លោក​បាន​បន្ថែម​ថា ៖« ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់​មួយ វិ​ថី​មួយ និង​ត​ភ្ជាប់​ចិន​ខាងត្បូង​ទៅ​នឹង​ឡាវ ចូល​តាម​ខេត្ត Nong Khai និង Khon Kaen ក្នុង​ប្រទេស​ថៃ និង​តទៅ​កាន់​មី​យ៉ា​ន់​ម៉ា ។ តំបន់ EEC នៅ​ខេត្ត Chachoengsao , Chon Buri និង Rayong អា​ចត​ភ្ជាប់​ជាមួយ​កម្ពុជា និង​វៀតណាម តាម​តាម​រយៈ​ខេត្ត Sa Kaeo ផង​ដែរ »​។

លោក​បាន​និយាយ​ទៀត​ថា ការ​ទទួលយក​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​ទំនើប​ៗ​គឺជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ចិន ឥណ្ឌា និង​ជប៉ុន​ដែល​កំពុង​តែ​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

លោក​បាន​បន្ត​ទៀត​ថា ៖« ពួក​យើង​ជឿជាក់​ថា​ប្រទេស​ថៃ​មាន​សក្តានុពល​ខ្ពស់​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន និង​អាជីវកម្ម ជា​ពិសេស​ព្រោះតែ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សហការ​មិន​ត្រឹមតែ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ទេ តែ​នៅ​លើ​ឈុត​ឆាក​អន្តរ​ជាតិ​ទៀត​ផង​ក្នុង​ផ្នែក​សេដ្ឋកិច្ច »​។

លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​និយាយ​ថា រដ្ឋាភិបាល​ថៃ​ចង់​លើកតម្កើង​ច្រករបៀង​EEC​ជា​កត្តា​ជំរុញ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស ។
លោក​បញ្ជាក់​ថា ៖« វិនិយោគិន​ចិន​មាន​ចំណាប់អារម្មណ៍​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា​ថ្មី​ៗ និង​ការ​បង្កើត​ថ្មី​របស់​ពួក​យើង​នៅ​ក្នុង​តំបន់ EEC »​។

ប្រទេស​ថៃ និង​ចិន នឹង​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន​១៧ ដែល​មាន​៥​ត្រូវ​បាន​ចុះ​កាលពី​ថ្ងៃ​សុក្រ ។ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​ដែល​រួម​មាន​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​តម្លៃ​៦,៨៨​ប៊ី​លាន​ដុល្លារ ដែល​ត​ភ្ជាប់​អាកាសយានដ្ឋាន Don Mueang និង Sovarnabhumi ជាមួយនឹង​អាកាសយានដ្ឋាន U-Tapao នៅ​Chon Buri ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ