ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកែក​គ្នា​យ៉ាង​យូរ ដល់​ពេល​សមត្ថកិច្ច​មក​ទើប​ព្រម​ទទួលខុស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ស មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ព្រមទាំង​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ផង​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ខ្មៅ​មួយ​គ្រឿង នៅ​ផ្លូវបំបែក​ជា​បួន យ៉ាង​ពេញទំហឹង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ស មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ព្រមទាំង​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ផង​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ខ្មៅ​មួយ​គ្រឿង នៅ​ផ្លូវបំបែក​ជា​បួន យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​ពីរ​គ្រឿង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ ទល់មុខ​និង​ស្ថានីយប្រេងឥន្ធនៈ​ផ្លូវ​៤៨៤ កែង និង​ផ្លូវ​៩៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y- 9032 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៨៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ក៏​ស្រាប់តែ​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM – 2996 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៩៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ព្រមទាំង​បើក​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ផង​នោះ ក៏​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​តូ​យ៉ូ​តា​ព្រុស ពណ៌​ខ្មៅ ចំពាក់​កណ្តាល ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រុស ពណ៌​ខ្មៅ បត់​ក្បាល​កាត់​ទទឹង​ផ្លូវ និង​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេចខ្ទី​មួយ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ដោយឡែក​រថយន្ត​បង្ក​តូ​យូ​តា​ព្រុស ពណ៌​ស​វិញ រង​ការ​ខូចខាត​ក្រពឹត​យ៉ាងដំណំ ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​ពីរ​នាក់ តែ​សំណាងល្អ​ក៏​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។ ភ្លាម​ៗ​នោះ​ដែរ​ភាគី​ទាំង​សង្ខាង​បាន​ចុះ​ពីលើ​រថយន្ត​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន​រហូត​ទាល់តែ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ទើប​ភាគី​ទាំង​សង្ខាង​ស្ងាត់​មាត់ ហើយ​ធ្វើការ​សម្របសម្រួល​គ្នា ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​២​បាន​សម្របសម្រួល ដោយ​ខាង​រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ស ដឹងខ្លួន​ខុស ព្រោះ​បើក​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ទើប​សុខចិត្ត​ចេញថ្លៃ​ការ​ជួសជុល​ទៅ​ឲ្យ​ខាង​រថយន្ត​តូ​យូ​តា​ព្រុស ពណ៌​ខ្មៅ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ