ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​រំសេវ គ្រឿងផ្ទុះ​ការដ្ឋាន​ផលិត​ថ្ម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ជំនាញ​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ឆេ​ត…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ជំនាញ​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​បាន​ចាត់តាំង​កម្លាំង ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឃ្លាំង​ផ្ទុក​រំសេវ​គ្រឿងផ្ទុះ​ការដ្ឋាន​ផលិត​ថ្ម អង្គរ​ផ្លែ​ន របស់​ថៃ និង​ខ្មែរ ស្ថិត​នៅ​ចំណុច​ភ្នំ​ព្រៃ​បាំង ក្នុងភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

លោក​វរៈសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ បាន​មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត ដើម្បី​បង្កើន​ការ​គ្រប់​គ្រង់​រំសេវ​គ្រឿងផ្ទុះ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផង​ដែរ​នោះ កម្លាំង​យើង​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន ឱ្យ​គាត់​បាន​យល់​អំពី​ហានិភ័យ នៃ​រំសេវ​គ្រឿងផ្ទុះ និង​ឱ្យ​ពួក​គាត់​រៀបចំ​ទុកដាក់​រំសេវ​គ្រឿងផ្ទុះ​នៅ​ក្នុង​ឃ្លាំង ឱ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ក្រោយ​ពី​ការ​ណែនាំ​របស់​សមត្ថកិច្ច​យើង​។

ក្នុង​នោះ​ដែរ​លោក ជា សុ​ភក្តិ ម្ចាស់​ការដ្ឋាន​ខាង​កម្ពុជា ក៏​ដូច​ជា​អ្នកគ្រប់គ្រង​ថៃ​-​ខ្មែរ ក៏​បាន​ទទួល​យល់ព្រម​អនុវត្ត​តាម​ការ​ណែនាំ របស់​សមត្ថកិច្ច​ជំនាញ​យើង ដើម្បី​ចុះ​ក្នុង​សៀវភៅ​តាមដាន​គ្រប់គ្រង ក្នុង​ការ​ស្តុក​រំសេវ​ការ​ចំណូល​ការ​ចំណាយ ប្រើប្រាស់​រំសេវ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ