ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បា.ញ់​បេតុង​របស់​ក្រុមហ៊ុន​GL បើក​ថយក្រោយ​បុក​បាក់​បង្គោល​ភ្លើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បាញ់​បេតុង​របស់​ក្រុមហ៊ុន​GL មួយ​គ្រឿង​បាន​បើក​ថយក្រោយ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់​ជា​២​កំណាត់​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បាញ់​បេតុង​របស់​ក្រុមហ៊ុន​GL មួយ​គ្រឿង​បាន​បើក​ថយក្រោយ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់​ជា​២​កំណាត់​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

រថយន្ត​បង្ក ម៉ាក ISUZU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1077 ជា​រថយន្ត​បាញ់​បេតុង​របស់​ក្រុមហ៊ុន​លាយ​បេតុង​GL​។ ចំណែក​បង្គោល​ភ្លើង​ជា​បង្គោល​ថ្ម​របស់​អគ្គិសនី​កម្ពុជា រង​ខូចខាត​រលើង​គល់​បាក់​ជា​២​កំណាត់ ដាច់​ធ្លាក់​ខ្សែភ្លើង រប៉ាត់រប៉ាយ​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បង្ក​ក្រោយ​បញ្ចប់​ពី​ការងារបាញ់​បេតុង​ត្រង់​ចំណុច​ខាងលើ​រៀបចំ​ទម្លាក់​បត់​ដង​បំពង់​បាញ់​វិញ ហើយ​បើករថយន្ត​ថយក្រោយ តែ​ដោយសារ ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ​ក៏​ដូច​ជា​សមាជិក​របស់​រថយន្ត ទើប​រថយន្ត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម បណ្តាល​ឲ្យ​បាក់​រលើង​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ និង​នាំ​យក​រថយន្ត​ខាងលើ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕


https://youtu.be/7m32aURPHAQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ