ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ រក​ឃើញ​រថយន្ត​១១​គ្រឿង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ចំនួន​១១​គ្រឿង ត្រូវ​បាន​ក្រុម​ជញ្ជីង​ចល័ត របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ចាប់​ផាកពិន័យ ដោយសារ​តែ​រថយន្ត​ទាំងនោះ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​អនុញ្ញាត​។ សកម្មភាព​ឆ្មក់​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ បាន​ចាប់​ធ្វើ​ឡើង​រយៈពេល​៣​ម៉ោង…

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ចំនួន​១១​គ្រឿង ត្រូវ​បាន​ក្រុម​ជញ្ជីង​ចល័ត របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ចាប់​ផាកពិន័យ ដោយសារ​តែ​រថយន្ត​ទាំងនោះ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​អនុញ្ញាត​។ សកម្មភាព​ឆ្មក់​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ បាន​ចាប់​ធ្វើ​ឡើង​រយៈពេល​៣​ម៉ោង គឺ​ចាប់ពី​ម៉ោង​២​រសៀល រហូត​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែសីហា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

មន្ត្រី​ជំនាញ​ដែល​ចុះ​ប្រតិបត្តិការ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ម៉ោង​នេះ ក្រុម​ជញ្ជីង​ចល័ត​ចាប់​រថយន្ត​យី​ឌុ​ប​ធំ​ៗ​បាន​ចំនួន​១៤​គ្រឿង ក្នុង​នោះ​ក្រោយ​ពី​ថ្លឹង​ទម្ងន់​រួច​រក​ឃើញ​ថា មាន​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹក​ថ្ម​ចំនួន​១២​គ្រឿង បាន​ដឹក​លើស​ទម្ងន់ ចំណែក​រថយន្ត​២​គ្រឿង​ផ្សេង​ទៀត ពុំ​បាន​ដឹក​លើស​ទម្ងន់​ទេ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ ដោយ​មិន​បាន​ឃាត់​ទុក ឬ​ផាកពិន័យ​អ្វី​ទេ​។

ដោយឡែក​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​១២​គ្រឿង ក្នុង​នោះ​លើស​ទាប​បំផុត​៧​តោន និង​ខ្ពស់​បំផុត ២៥​តោន ត្រូវ​បាន​មន្ត្រី​ជំនាញ​ហៅ​ម្ចាស់​រថយន្ត​ឲ្យ​ធ្វើ​កិច្ចសន្យា និង​បង់​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ព្រមទាំង​កាយ​ទម្លាក់​ខ្សាច់ និង​ថ្ម​ចេញពី​រថយន្ត លែង​ឲ្យ​លើស​ទម្ងន់ ទើប​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ចេញ ទៅ​វិញ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ឆ្មក់​ចេញ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនេះ ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​ក្រុម​រថយន្ត​ទាំងនោះ មិន​ត្រឹមតែ​ដឹក​លើស​ទម្ងន់​នោះ​ទេ គឺ​គេ​ដាក់​ខ្សាច់ និង​ថ្ម​ហៀរ​ៗ​ទ្រុង ពេល​រត់​នៅ​លើ​ដងផ្លូវ​តែងតែ​ជ្រុះ​ខ្សាច់ ថ្ម​នៅ​តាម​ដងផ្លូវ ធ្វើ​ឲ្យ​អ្នកដំណើរ​ដែល​បើក​តាម​ក្រោយ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង គឺ​ខ្លាច​ធ្លាក់​មក​ត្រូវ​ពួក​គាត់ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​៕


https://www.youtube.com/watch?v=BILmWtIfj0E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ