ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​នឹង​យាង​ជា​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សម័យប្រជុំ​លើក​ដំបូងនីតិកាល​ទី​៦​នៃ​រដ្ឋសភា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​សម័យប្រជុំ​ជា​លើក​ដំបូង​ក្រោម​ព្រះរាជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​សម័យប្រជុំ​ជា​លើក​ដំបូង​ក្រោម​ព្រះរាជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការដ្ឋាន នៃ​រដ្ឋសភា​ដែល​បាន​ផ្សព្វផ្សាយ​នា​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ​។

នៅ​ក្នុង​ពិធី​ដ៏​មហា​ឡោ​រឹក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្ស​ជន​ជាន់ខ្ពស់ អង្គទូត​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ជា​កិត្តិយស​ផង​ដែរ​។ បន្ទាប់​ពី​បើក​សម័យប្រជុំ​ជា​លើក​ដំបូង​នេះ សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​៦ នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សមាជិក​រដ្ឋសភា​ដើម្បី​សម្រេច​៖

ទី​១-​សម្រេច​អំពី​សុពលភាព នៃ​អណ​ត្តិ​របស់​សមាជិក​នីមួយ​ៗ និង​ទី​២- អនុម័ត​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា​នីតិកាល​ទី​៦​។ សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ