ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​៦​នាក់ក្នុង​ថ្ងៃនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​២​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​២​លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, កត្តា​យាន​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​២​នាក់​, ប្រជែង​១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៤​នាក់ (​មិន​ពាក់មួក​៤​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៥​លើក ស្លាប់​៤​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង ១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់​,​តាកែវ​១​លើក​ស្លាប់​២​នាក់​របួស​១​នាក់​និង​ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២០១២​គ្រឿង​(​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​៤៥៧​គ្រឿង​(​ម៉ូតូ​៧៥%), អប់រំ​១៤៤​គ្រឿង (​ម៉ូតូ​៣២%),​មធ្យោបាយ​ពិន័យ​៣១៣​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៣៦៧​គ្រឿង​,​អប់រំ​៨៤​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៥៦​គ្រឿង​(​មួក​១៣៦​គ្រឿង​, កញ្ចក់​១១៣​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៧​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ