ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរបង្រៀន​កូន​ឱ្យ​ចេះ​លាង​សម្អាត​ដៃ

5 ឆ្នាំ មុន

ការ​ដែល​ជួយ​ថែរក្សា​ដៃ​របស់​កូន​ឲ្យ​នៅ​ស្អាត​ល្អ អាច​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​បាន​រយៈពេល​យូរ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​រស់នៅ​ក្នុង​សាលារៀន​ក្រៅពី​ភ្នែក​ឪពុក​ម្តាយ​តែ​ម្តង ។ យក​ល្អ​ឪពុក​ម្តាយ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​ផង​ ៖ ១-​បង្ហាញ​កូន​អ្នក​អំពី​របៀប​ក្នុង​ការ​លាង​សម្អាត​ដៃ​ដែល​ស្អាត​ល្អ ។ ចូរ​តាមដាន​ការ​អនុវត្ត​របស់​កូន​ចំនួន​ពីរ​បី​ដង​ដំបូង​ផង ។…

ការ​ដែល​ជួយ​ថែរក្សា​ដៃ​របស់​កូន​ឲ្យ​នៅ​ស្អាត​ល្អ អាច​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​បាន​រយៈពេល​យូរ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​រស់នៅ​ក្នុង​សាលារៀន​ក្រៅពី​ភ្នែក​ឪពុក​ម្តាយ​តែ​ម្តង ។ យក​ល្អ​ឪពុក​ម្តាយ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​ផង​ ៖

១-​បង្ហាញ​កូន​អ្នក​អំពី​របៀប​ក្នុង​ការ​លាង​សម្អាត​ដៃ​ដែល​ស្អាត​ល្អ ។ ចូរ​តាមដាន​ការ​អនុវត្ត​របស់​កូន​ចំនួន​ពីរ​បី​ដង​ដំបូង​ផង ។

២-​ចូរ​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ញឹកញាប់​ក្នុង​មួយ​ថ្ងៃ ។

៣-​ចូរ​ប្រាកដ​ថា ការ​លាង​សម្អាត​ដៃ​របស់​កូន​អ្នក​រួម​មានការ​ត្រដុស​ដៃ​បាន​គ្រប់គ្រាន់ ។

៤-​ចូរ​ឲ្យ​កូន​ដាក់​ទឹក​លាងដៃ​តាម​ខ្លួន​ផង​បើសិនជា​គ្មាន​សាប៊ូ និង​ទឹក​ប្រើប្រាស់​ទេ ។ ចូរ​ប្រាកដ​ថា ដៃ​ពួក​គេ​ស្ងួត​ល្អ​មុន​ពេល​ប៉ះ​អ្វី​ៗ (​ប្រភព​ពី​៖ Health.com.kh )៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ