ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិចិន​​១៥នាក់​ត្រូវបាន​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ស្រី​ប្រុស​ជា​ជនជាតិ​ចិន​ចំនួន​១៥​នាក់​ក្នុង​ចំណោម​៦២​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​១២​និង​១៥​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៨ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧​សីហា​កន្លង​ទៅ​នេះ​។ លោក​ឧត្តម​សេនី​យ៍ត្រី ស៊ុន សុ​ផាត…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ស្រី​ប្រុស​ជា​ជនជាតិ​ចិន​ចំនួន​១៥​នាក់​ក្នុង​ចំណោម​៦២​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​១២​និង​១៥​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៨ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧​សីហា​កន្លង​ទៅ​នេះ​។

លោក​ឧត្តម​សេនី​យ៍ត្រី ស៊ុន សុ​ផាត ស្នងការ​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ថ្លែង​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ទៅ​លើ​ជនសង្ស័យ​ទាំង​៦២​នាក់ និង​ពិនិត្យ​រកសារ​ធារ​តុ​ញៀន​តាម​រយៈ​ទឹកនោម​រួច​មក មនុស្ស​ចំនួន​៤៧​នាក់ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ឯ​ជនសង្ស័យ​ពាក់​ព័​ន្ឋ​ចំនួន​១៥​នាក់​ផ្សេង​ទៀត​កំពុង​កសាង​និ​តិ​វិធី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​នា​រសៀល​ថ្ងៃ​ទី​២៧​សីហា​នេះ​ហើយ​។

គួ​រំលឹក​ផង​ដែរ មនុស្ស​ចំនួន​៦២​នាក់ ស្រី​១៥​នាក់ (​ក្នុង​នោះ​រួម​មាន​ម្ចាស់​អាជីវកម្ម​១​នាក់ មេការ​១​នាក់ អ្នក​ជួញដូរ​ចំនួន​១​នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀននៅ​​ក្នុង​នោះ​ចំនួន​៥៩​នាក់ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ក្រោម​ការ​សម្របសម្រួល​ពី​លោក កៀង ស​ន្ទ​រោ ព្រះ​អាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បញ្ជា​ដឹកនាំ​ដោយ​យន្ត មី​ន្ត និង លោក​ជួន ណា​រិ​ន្ទ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លិប​កំសាន្ត​មួយ​កន្លែង ​ស្ថិត​ក្នុង​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន​៦២​នាក់ ស្រី ១៥ នាក់ (​ក្នុង​នោះ​រួម​មាន​ម្ចាស់​អាជីវកម្ម​១ នាក់ មេការ​១​នាក់ អ្នក​ជួញដូរ​ចំនួន​១ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥៩​នាក់ នៅ​ក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ​នេះ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ