ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​​ចាប់អារម្មណ៍​លើ​វាយោ​អគ្គិសនី​នៅ​វៀតណាម

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ វិនិយោគិន​បរទេស​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​វាយោ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម ។ គណៈកម្មាធិការ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ប្រចាំ​ខេត្ត​ត្រា​វិញ (Tra Vinh) បាន​អនុញ្ញាត​ឲ្យ​វិនិយោគិន​៣​ក្រុមហ៊ុន មក​វិនិយោគ​លើ​ការ​សាងសង់​វាយោ​អគ្គិសនី​នៅ​តំបន់ Hiep…

ទីក្រុង​ហូ​ជី​មិ​ញ ៖ វិនិយោគិន​បរទេស​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​វាយោ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម ។

គណៈកម្មាធិការ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ប្រចាំ​ខេត្ត​ត្រា​វិញ (Tra Vinh) បាន​អនុញ្ញាត​ឲ្យ​វិនិយោគិន​៣​ក្រុមហ៊ុន មក​វិនិយោគ​លើ​ការ​សាងសង់​វាយោ​អគ្គិសនី​នៅ​តំបន់ Hiep Thanh ដែល​មាន​តម្លៃ​ទឹកប្រាក់​សរុប​ស្មើនឹង​១៤៦,៥​លាន​ដុល្លារ ។

ក្នុង​នោះ​មាន ២០%​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​៣​ដែល​រួម​មាន Ecotech Vietnam Company, Janakuasa Singapore Pte Ltd និង​Lam Minh ។ ថវិកា​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ប្រាក់​កម្ចី​ដោយ​ធាន​គារ Landesbank Baden-Wurttembrg របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

វិនិយោគិន​ទាំងអស់​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ Ecotech Tra Vinh Renewable Energy JSC ដើម្បី​ដំណើរការ​គម្រោង​នេះ ។

ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Janakuasa Viet Nam លោក Ti Chee Liang បាន​និយាយ​ថា សហគ្រាស​ថាមពល​ម៉ា​ឡេ​ស៊ី​នេះ​កំពុង​តែ​សាងសង់​គម្រោង​ទី​មួយ​ក្នុង​សង្កាត់ Duyen Hai នៃ​ខេត្ត​ត្រា​វិញ​ផង​ដែរ ដែល​អាច​ផលិត​អគ្គ​សិ​នី​បាន​១.២០០MW ជាមួយ នឹង​ការ​វិនិយោគ​សរុប​ប្រមាណ​២,២​ប៊ី​លាន​ដុល្លារ ។

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អគ្គិសនី​ជាតិ​សម្រាប់​ឆ្នាំ​២០១១​ដល់​២០២០ ហើយ​លោក​បាន​បន្ថែម​ថា ប្រទេស​វៀតណាម​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សក្តានុពល​អភិវឌ្ឍន៍​ខ្លាំង​ជាងគេ​ក្នុង​អាស៊ាន​។

លោក​សង្ឃឹមថា រដ្ឋាភិបាល​វៀតណាម​នឹង​សិក្សា និង​គណនា​តម្លៃ​វាយោ​អគ្គ​សិ​នី​សា​ជា​ថ្មី​ឲ្យ​ស្មើនឹង​កម្រិត​ដែល​សមរម្យ​ដើម្បី​ធានា​ដល់​យុត្តិធម៌​រវាង​ធនធាន​ថាមពលបៃតង ។

គួរ​បញ្ជាក់​ផង​ថា ក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពល វៀតណាម​នឹង​បង្កើន​ប្រភព​ថាម​ពលបៃតង​ថ្មី​ៗ​ឲ្យ​ស្មើ​ដល់​៥% នៃ​ការ​លក់​ថាមពល​ធំ​ៗ​ក្នុង​ឆ្នាំ​២០២០ និង​ដល់​១១%​នៅ​ឆ្នាំ​២០៥០ ។

ប្រទេស​នេះ​ក៏​ចង់​បង្កើន​សមត្ថភាព​វាយោ​អគ្គិសនី​របស់​ខ្លួន​ឲ្យ​កើន​ដល់​១.០០០MW នៅ​ឆ្នាំ​២០២០ និង​៦.២០០MW​នៅ​ឆ្នាំ​២០៣០ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ