ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​២៤០​អង្គ​និមន្ត​បិណ្ឌបាត និង​ប្រោស​ព្រុំ​ឲ្យ​មាន​សេចក្តីសុខ​សាន្ត​នៅ​ផ្លូវជាតិ​លេខ​៧

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុង​សង្កាត់​សួង ក្រុង​សួង គេ​បាន​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ដល់​ទៅ​រាប់រយ​អង្គ​ដោយ​បាន​និមន្ត​បិណ្ឌបាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ កាត់មុខ​ផ្ទះ​របស់​ប្រជា ពលរដ្ឋ ក្មេង​ចាស់​ប្រុស​ស្រី នា​ព្រឹក​ថ្ងៃ​ទី​២៧…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុង​សង្កាត់​សួង ក្រុង​សួង គេ​បាន​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ដល់​ទៅ​រាប់រយ​អង្គ​ដោយ​បាន​និមន្ត​បិណ្ឌបាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ កាត់មុខ​ផ្ទះ​របស់​ប្រជា
ពលរដ្ឋ ក្មេង​ចាស់​ប្រុស​ស្រី នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០១៨ ។ ហើយ​ក៏​ជា​ការ​ប្រោស​ព្រុំ​នៅ​តាម​ដងផ្លូវ
សូម​ឲ្យ​មាន​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​នោះ ។

អ្នកស្រី លឹ​ម ខិ​ណា អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ប្រាប់​ថា មុន​នឹង​ព្រះសង្ឃ​និមន្ត​បិណ្ឌ
បាត​នេះ គឺ​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​សួង ក្រុង​សួង​បានដឹង និង​ឮ​គ្រប់​ៗ​គ្នា ។ ជាមួយ​នោះ​រូប​គាត់ និង​ប្តី​ព្រមទាំង​សាច់ញាតិ បាន​រៀបចំ​នំ​នេ​ក អាហារ ទឹកបរិសុទ្ធ​ជា​ច្រើន ដើម្បី​នឹង​ត្រៀម​រាប់​បាត​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា​នេះ ព្រោះ​គាត់​ពិត​មាន​ជា​ក្តី​សប្បាយ​រីករាយ ហើយ​ក៏​សូម​ឧទ្ទិស​បុណ្យ​កុសល​នេះ​ឲ្យ​បាន​ទៅ​ដល់​ម្តាយបង្កើត និង​ម្តាយក្មេក ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ និង​សូម​ឲ្យ​បាន​សុខសាន្ត​នៅ​ឋាន​បរលោក ។

អ្នកស្រី លឹ​ម ខិ​ណា ប្រាប់​បន្ត​ថា ព្រះសង្ឃ​ដែល​បាន​និមន្ត​បិណ្ឌបាត កាត់​តា​មុខ​ផ្ទះ​របស់​គាត់​នេះ មាន
ចំនួន​រហូត​ដល់​ទៅ​២៤០​អង្គ ដោយ​បាន​និមន្ត​មក​ពី​វត្ត​វិហារ​ទន្ទឹម ក្រុង​សួង ដែល​នេះ​ជា​លើក​ទី​១ ហើយ
នៅ​ក្នុង​ឆ្នាំ​២០១៨  ។ ក្នុង​នាមរូប​គាត់​ជា​ពុទ្ធសាសនិក​មួយ​រូប សូម​ឲ្យ​ពលរដ្ឋ​ដ៏​ទៃ​ទៀត​ដែល​មាន​អ្នកខ្លះ​ប្រព្រឹត្តិ​នូវ​ទ​ង្វើ​រ​អាក្រក់​ប្រាសចាក​សីលធម៌​មិន​គប្បី មេត្តា​សូម​ងាក​មក​រង​ផ្លូវ​ព្រះពុទ្ធ ដើម្បី​សាង​ខ្លួន​ជា​មនុស្ស​ល្អ​ក្នុង​សង្គម ។ ដូនតា​របស់​គាត់​តែង​នាំ​គ្នា​គោរព​តាមឱវាទព្រះពុទ្ធ ជា​ច្រើន​ជំនាន់​មក​ហើយ​លុះ​មក​ដល់​ម្តាយ និង​កូន​ព្រមទាំង​កូន​ៗ នូវ​តែ​ប្រកាន់​ខ្ជាប់ខ្ជួន​ដដែល ដោយ​ឥត​ងាករេ​ឡើយ ។

ព្រះ​សោម​វេទី អ៊ឹម សុ​ភក្តិ អនុគណ​ក្រុង​សួង និង​ជា​ព្រះ​ចៅអធិការ​វត្ត​វិហារ​ទន្ទឹម​មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា
ព្រះសង្ឃ​ដែល​បាន​និមន្ត​បិណ្ឌបាត នៅ​តាម​ដងផ្លូវ​ខាងលើ​នេះ​មាន​ចំនួន​២៤០​អង្គ ចេញពី​វត្ត​របស់​ព្រះ
អង្គ​នៅ​ក្នុង​ពេល​ដែល​ចូល​ព្រះ​វស្សា ។ ព្រោះថា កន្លង​មកនេះ​មាន​ពុទ្ធបរិស័ទ​ខ្លះ មិន​បាន​អ​ញ្ចើ​ញ​មក
វត្ត ដើម្បី​ធ្វើបុណ្យ​ដោយសារ តែ​មាន​កិច្ចការ​រវល់​នៅផ្ទះ ហេតុ​ដូច្នេះ​ហើយ ទើប​គណៈកម្មការ​វត្ត
បាន​ស្រុះស្រួល​មតិ​គ្នា ដោយ​បាន​ឲ្យ​ព្រះសង្ឃ​បាន​និមន្ត​បិណ្ឌបាត ដល់​ទៅ​០២​លើក រួម​ទាំង​នៅ​ព្រឹក
ថ្ងៃ​ទី​២៧ សីហា​នេះ ។

ព្រះ​ចៅអធិការ​វត្ត​វិហារ​ទន្ទឹម​មាន​ថេរ​ដីកា​បន្ត​ថា ការ​ដែល​ព្រះសង្ឃ​និមន្ត​ទៅ​ដល់​ផ្ទះ​បែប​នេះ​មាន​ភាព
ងាយស្រួល ដើម្បី​ឲ្យ​ពុទ្ធ​ប​រិ​ស័​យ​ងាយ​ធ្វើបុណ្យ​ដាក់​ទាន ។ មួយ​ផ្នែក​ទៀត​ក៏​ត្រូវ​បាន​ព្រះសង្ឃ​ប្រោស​ព្រុំ​នៅ​តាម​ដងផ្លូវ​នានា ដើម្បី​ឲ្យ​មាន​សេចក្តីសុខ​សាន្ត ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក និង​ក៏​សូម​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង​សួង និង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល សូម​ឲ្យ​មាន​សេចក្តីសុខ​សាន្ត​គ្រប់​ៗ​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ