ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​គ្រាប់បែក​ទម្ងន់​៥០០​គីឡូក្រាម

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម​ដោះ​មីន​អា​ល្លឺ​ម៉​ង់​មួយ​ក្រុម កាលពី​ថ្ងៃ​ទី​២៦ ​សីហា​ បាន​នាំ​យក​ចេញ​​ដោយ​ជោគជ័យ គ្រាប់បែក​មិន​ទាន់​ផ្ទុះ​សម័យ​សង្គ្រាមលោក​លើក​ទី​២ ​មួយ​គ្រាប់ ក្រោយ​​ប្រតិបត្តិការ​មួយ ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ដល់​ទៅ​១៨.៥០០​នាក់​នៅ​ទីក្រុង…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម​ដោះ​មីន​អា​ល្លឺ​ម៉​ង់​មួយ​ក្រុម កាលពី​ថ្ងៃ​ទី​២៦ ​សីហា​ បាន​នាំ​យក​ចេញ​​ដោយ​ជោគជ័យ គ្រាប់បែក​មិន​ទាន់​ផ្ទុះ​សម័យ​សង្គ្រាមលោក​លើក​ទី​២ ​មួយ​គ្រាប់ ក្រោយ​​ប្រតិបត្តិការ​មួយ ដែល​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ដល់​ទៅ​១៨.៥០០​នាក់​នៅ​ទីក្រុង ​LUDWIGSHAFEN​។

គ្រាប់បែក​ទម្លាក់​តាម​យន្តហោះ​ទម្ងន់​៥០០​គីឡូក្រាម​នេះ ប្រហែលជា​ទម្លាក់​ដោយ​កង​ទ័ព​អា​មេ​រិ​ក ត្រូវ​បាន​រក​ឃើញ​នា​ឱកាស​នៃ​ការងារ​សាងសង់​មួយ​។​ ក្រោយ​យក​គ្រាប់​បែក​នោះ​ចេញ​ដោយ​ជោគជ័យ ប្រជាជន​អាច​វិល​មក​កាន់​ផ្ទះសម្បែង​វិញ​។​ ចំណែក​អាជ្ញាធរ​ក្រុង ​LUDWIGSHAFEN​ បាន​បង្ហាញ​រូបភាព​នៃ​គ្រាប់បែក​ដែល​ទើប​យក​ចេញពី​ដី​ថ្មី​ៗនោះ​​។

រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​ គ្រាប់បែក​៣​គ្រាប់​ត្រូវ​បាន​រក​ឃើញ​នៅ​អា​ល្លឺ​ម៉​ង់​។​ ហើយ​រយៈពេល​ជាង​៧០​ឆ្នាំ ក្រោយ​ចប់​សង្គ្រាម​ប្រឆាំង​អា​ល្លឺ​ម៉​ង់​ណា​ហ្ស៊ី ផ្នែក​ដោះ​មីន​នៅ​តាម​​រក​គ្រាប់បែក​ និង​គ្រាប់​ផ្លោង​មិន​ទាន់​ផ្ទុះ​នៃ​សម័យ​កាលនោះ រួច​តែង​ប្រទះ​ឃើញ​នៅ​​តាម​ការដ្ឋាន​សាងសង់​ទាំងឡាយ​ ឬ​នៅ​ក្នុង​ព្រៃ តាម​ចំការ​ ហើយ​ជួនកាល​រក​ឃើញ​ក្នុង​សួនច្បារ​ក៏​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ