ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ថាមពល​មិនបាច់​ប្រើ​កាហ្វេ​អ៊ី​ន

5 ឆ្នាំ មុន

នៅ​ពេល​អស់កម្លាំង មនុស្ស​ភាគច្រើន​តែង​ជ្រើសរើស​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​បន្ថែម​ដើម្បី​បង្កើន​ថាមពល​ក្នុង​ខ្លួន​ឡើង​វិញ ប៉ុន្តែ​មាន​អាហារ​ជួយ​បង្កើន​ថាមពល​ច្រើន​ណាស់​ដែល​មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន ។ អាហារ​ទាំងនោះ​មាន​ដូច​ជា​៖ ១-​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដូច​ជា ផ្លែ​អាល​ម៉ុ​ន ឬ​គ្រាប់ស្វាយចន្ទី ។ ២-​ស្ពៃ​ស្ពី​ណា​ច​សម្បូរ​ជាតិ​ដែក…

នៅ​ពេល​អស់កម្លាំង មនុស្ស​ភាគច្រើន​តែង​ជ្រើសរើស​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​បន្ថែម​ដើម្បី​បង្កើន​ថាមពល​ក្នុង​ខ្លួន​ឡើង​វិញ ប៉ុន្តែ​មាន​អាហារ​ជួយ​បង្កើន​ថាមពល​ច្រើន​ណាស់​ដែល​មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន ។ អាហារ​ទាំងនោះ​មាន​ដូច​ជា​៖

១-​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដូច​ជា ផ្លែ​អាល​ម៉ុ​ន ឬ​គ្រាប់ស្វាយចន្ទី ។

២-​ស្ពៃ​ស្ពី​ណា​ច​សម្បូរ​ជាតិ​ដែក ដែល​វា​ជួយ​ជម្រុញ​ដល់​អុក​ស៊ី​សែន​ក្នុង​កោសិកា និង​បង្កើន​ថាមពល​ក្នុង​ខ្លួន ។

៣-​ស៊ុត​ផ្នែក​កណ្តាល ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន B ដែល​ជួយ​ដល់​ការ​បំ​លែង​អាហារ​ទៅ​ថាមពល ។

៤-​ផ្លែ​ឈើ​ស្រស់​ដែល​ផ្តល់​នូវ​ជាតិ​ស្ករ​បែប​ធម្មជាតិ​។ ជា​ក៏​មាន​ជាតិ​សរសៃ​ប្រកបដោយ​អត្ថប្រយោជន៍​ដែរ ។

ចូរ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​វីតាមីន C ដូច​ជា ផ្លែក្រូច ផ្លែ​គី​វី ផ្លែស្វាយ ផ្លែ​ម្នាស់ និង​ស្ត្រ​ប៊ើ​រី (​ប្រភព​ពី​៖ Health.com.kh ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ