ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួសជុល​ផ្លូវ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​បាន​នាំ​គ្នា​ត្អូញត្អែរ​ជា​ខ្លាំង​ដោយសារ តែ​ផ្លូវជាតិ​លេខ​៣១០ ប្រវែង​ជាង​២០០​ម៉ែត្រ សិ្ថ​ត​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) បាន នឹង​កំពុង​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​បាន​នាំ​គ្នា​ត្អូញត្អែរ​ជា​ខ្លាំង​ដោយសារ តែ​ផ្លូវជាតិ​លេខ​៣១០ ប្រវែង​ជាង​២០០​ម៉ែត្រ សិ្ថ​ត​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) បាន នឹង​កំពុង​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​លំបាក​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ខ្លាំង ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ផ្លូវជាតិ​លេខ​៣១០​នេះ​មាន​ប្រវែង​សរុប​ជាង​៤០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ចំណុច​ទីប្រជុំជន​អ្នក​លឿង​ចាក់​ទៅ​ដល់​ច្រក​ទ្វា​ព្រំដែន​កោះ​រកា ក្នុងស្រុក​ពាម​ជរ ប៉ុន្តែ​ពេល​នេះ​កំពុង​ខូច​ខ្លាំង តែ​នៅ​ចំណុច​ឃុំ​ព្រែ​ខ្សាយ​(​ខ​)​ប៉ុណ្ណោះ ដោយ​តួ​ផ្លូវ​ទាំងមូល​ពោរពេញ​ដោយ​ភក់ល្បាប់ និង​មាន​ជង្ហុក​ជ្រៅ​ៗ​កើត​ចេញពី​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ បើក​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ និង​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការ​ទប់ស្កាត់ ឬ​ចាត់វិធានការ​ផ្លូវច្បាប់​នោះ​ទេ ។

ដោយសារ​តែ​លំបាក​ធ្វើ​ដំណើរ​ឆ្លងកាត់​ខ្លាំង​ពេក​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​ផង​ព្រោះ​ពេល​នេះ​ពួក​គាត់​លំបាក​ណាស់​ចង់ទៅ​ណា​មក​ណា​ម្តង​ៗ​ត្រូវ​បើក​ឆ្លងកាត់​ភក់ល្បាប់​ខ្ទាត់​ប្រឡាក់​សំលៀក​បំពាក់​ប្រឡាក់​យានយន្ត និង​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ថែម​ទៀត​ផង ។

ចំពោះ​បញ្ហា​នេះ​ត្រូវ​បាន​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ផ្លូវ​លេខ​៣១០​នេះ ជា​ផ្លូវជាតិ​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ផ្លូវ​នេះ​គេ​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ការ​យឺតយ៉ាវ​នា​ពេល​កន្លង​មក គឺ​ដោយសារ​តែ​គណៈកម្មការ​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន ។

ដោយឡែក​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ផ្លូវ​នេះ​មិនមែន​ខាង​សាធារណការ​ជា​អ្នក​ធ្វើ​ទេ គឺជា​គម្រោង​របស់​កង​វិស្វកម្ម​ក្រសួងមហាផ្ទៃ ហើយ​អាច​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​នេះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ