អាណោចអាធ័ម​ណាស់​ផ្តាច់ជីវិត​ភ្លាម​ៗ​តែ​ម្តង អាសូរ​ទាំង​ក្មេង​តូច​ឈាម​ស្រោច​ពេញ​ខ្លួន


ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ក្មេង​ស្រី​ម្នាក់​បាន​រង​របួល​ស្រាល ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ធន់​ធ្ងន់ ហើយ​ក៏​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​ពី​ខាងស្តាំ​បាន​ពាក់កណ្តាល​រថយន្ត​ក៏​បាន​ទាក់​ដៃចង្កូត​ធ្វើ​អោយ​ដួល​ម៉ូតូ​ក៏​ខ្ទាត​ជន​រង​គ្រោះ​ចូល​ទៅ​ក្រោម​រថយន្ត​កិន​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម​បំផុត ។ ហេតុ​ការ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០៣​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ក្នុងភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ត្រី ជាល សុ​ផាត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1Q-3521​បើកបរ​ដោយ​ឈ្មោះ ហ៊ែ​ល ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​បើកបរ​រថយន្ត​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) មាន​ឌុ​ប​ក្មួយ​ស្រី​ម្នាក់​ពីក្រោយ​ឈ្មោះ ផេ​ន សូ​ណា អាយុ​៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​(​របួសស្រាល​)​។

មុន​ពេល​កើតហេតុ​បាន​បើកបរ​ពី​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ពី​ខាងស្តាំ ពេល​វ៉ា​បាន​ពាក់កណ្តាល​រថយន្ត ម៉ូតូ​នោះ​ក៏​ដួល​ហើយ​អ្នក​បើក​ម៉ូតូ​បាន​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​បណ្តាល​អោយ​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ ក៏​បន្តដំណើរ​ទៅ​មុខ​លុះ​ក្រោយមក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​មួយ​គ្រឿង​នោះ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ​3A-3895 បើកបរ​ដោយ​ឈ្មោះ លុំ ចិន្តា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្រាប ឃុំ​ដើម​ដូង ស្រុក​អង្គរ​ជ័យ ខេត្តកំពត មុខរបរ​បើកបរ​រថយន្ត​(​គ្មាន​របួស​)​ដែល​បើកបរ​មក​ពី​ទិស​ខាងជើង ។

លោកនាយ​ការិយាល័យ​ចរាចរណ៍​បានអោយ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​បើក​មក​ដល់​ជិត​ចំណុច​កើតហេតុ​ក៏​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​ក្មេង​ស្រី​ម្នាក់​ពីក្រោយ​លុះ​ក៏​បាន​បើក​វ៉ា​រថយន្ត​ពី​ខាងស្តាំ​ដៃ​មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ដួល​ម៉ូតូ​ខ្ទាត​ជន​រង​គ្រោះ​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

រថ​យន្ន និង​ម៉ូតូ​ទាំង​២​គ្រឿង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជន​រង​គ្រោះ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អង្គតាសោម ស្រុក​ត្រាំកក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ