ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃណាស់ ចាក់​ឪពុក​និងកូន​ឡើង​សុសសាច់​ពេល​អង្គុយ​ជជែកគ្នា​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ឃាតកម្ម​ចាក់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​កាលពី​វេលា​ម៉ោង​៩​នាទី​ព្រឹក ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង…

ខេត្តកំពង់ធំ ៖ ករណី​ឃាតកម្ម​ចាក់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​កាលពី​វេលា​ម៉ោង​៩​នាទី​ព្រឹក ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អេ​ង វិច​ត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​) មាន​ទីលំនៅ​ភូមិឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន​រួម​មាន ឪពុក​ឈ្មោះ អុី​ម ណូ អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រីឯ​កូនប្រុស​ឈ្មោះ ធា​រ៉ា អាយុ​២៩​ឆ្នាំ រង​របួស​លើ​ឆ្អឹងជំនី​រ​ចំនួន​២​កន្លែង ។

លោក​អធិការរង​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុក និង​កូន​នាំ​គ្នា​អង្គុយ​លេង​លើ​គ្រែ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​រួម​ជាមួយ​ឈ្មោះ ធុ​ច ប៊ុ​ន​ធូ ភេទ​ប្រុស នៅ​ពេល​កំពុង​តែ​ជជែក​គ្នា​លេង​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​ដើរ​ចូល​ទៅ​ជិត រួច​ក៏​ដក​កាំបិត​.​ស​ចុង​ស្រួច​ចាក់​លើ​ជន​រង​គ្រោះ​តែ​ម្តង ហើយ​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ ខ្លះ​មាន​ដំបង​នាំ​គ្នា​វាយ និង​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ម្នាក់​ បាន​យក​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន ដោយ​ឪពុក​បាន​រង​របួសធ្ងន់​ចំនួន​៣​កន្លែង ចំ​ដើម​ដោះ​ខាងស្ដាំ​មួយ​កន្លែង​ប្រវែង​៣​សង្ទីម៉ែត្រ លើ​កណ្ដៀតក្អម​ខាងស្ដាំ​មួ​យក​ន្លែ​ប្រវែង​៣​សង្ទីម៉ែត្រ និង​លើ​ពោះ​ក្រោម​ចុងដង្ហើម​មួយ​កន្លែង​ប្រវែង​៣​សង្ទីម៉ែត្រ បណ្ដាល​ឱ្យ​រង​របួស​ជា​ធ្ងន់ ហើយ​ត្រូវ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្ទោង រីឯ​កូនប្រុស​បាន​រង​របួស​លើ​ឆ្អឹងជំនី​រ​ចំនួន​២​កន្លែង ។

អ្នកស្រុក​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​មនុស្ស​មាន​សតិ​មិន​គ្រប់​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ