ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត សង្គ្រាម​ផ្ទៃក្នុង​ចប់​ហើយ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​សង្គ្រាម​ផ្ទៃក្នុង​បាន​ចប់​ហើយ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​នេះ ជា​ការ​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្មើរជើង…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​សង្គ្រាម​ផ្ទៃក្នុង​បាន​ចប់​ហើយ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​នេះ ជា​ការ​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្មើរជើង ឆ្នាំ​២០១៨ ប្រកាស​តែងតាំង​មុខងារ និង​បំពាក់​ឋានន្តរសក្តិ​ជូន​នាយទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន​ដូច​ជា​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហាន​នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ ។ សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ការ​លះបង់​ពលី​កម្ម​គ្រប់​បែប​យ៉ាង​របស់​យោធិន​នៅ​ក្នុង​យោធភូមិ​ភាគ​ទី​៣ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ​ក៏​ដូច​ជា លោក​អ៊ុំ​ពូ​មីង​ដែល​ជា​អតីត​យុទ្ធ​ជន​អ្វី​ដែល​ជា​ការ​ចូលរួម​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​ឃុំ នៅ​ក្នុងស្រុក នៅ​ក្នុង​ខេត្ត និង​ប្រទេស​របស់​យើង គឺ​បាន​ដោយសារ​ការ​លះបង់​យោធិន​យើង​គ្រប់​ជំនាន់ ។

ការ​លះបង់​របស់​ង​ទ័ព​គ្រប់​ជំនាន់​គ្រប់​ភាគី​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​ក្នុង​ការ​រំដោះជាតិ ការ​ការពារ​ជាតិ ការ​ថែរក្សា​សុខ​សន្តិភាព និង​អ្វី​ៗ​ដែល​យើង​មាន​សព្វ​ថ្ងៃនេះ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ។ លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា ឥឡូវ​យើង​បាន​សេចក្តីសុខ​ហើយ ប៉ុន្តែ​សេចក្តីសុខ​អាច​មាន​និរន្តរភាព​ដែរ ឬទេ បើសិនជា​កងកម្លាំងប្រដាប់អាវុធ​មិន​បាន​ត្រៀមលក្ខណៈ​ក្នុង​ការ​ថែរក្សា​ទេ​នោះ ? សង្គ្រាម​ផ្ទៃក្នុង​បាន​ចប់​ហើយ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ការ​ឈ្លោះ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​បាន​ចប់​ហើយ ប៉ុន្តែ​ការ​ការពារ​ជាតិ ការ​ការពារ​បូរណភាព​ទឹកដី​គ្រប់​ទិស​ទាំងអស់ ការ​ការពារ​សន្តិសុខ​ផ្ទៃក្នុង ការ​ការពារ​វិច្ឆេទកម្ម​ប្រឆាំង​ភារ​វ​កម្ម មិន​ចប់​ទេ ភារកិច្ច​របស់​យើង​ត្រូវធ្វើ​បន្ត​ទៅ​ទៀត ការ​ការពារ​បូរណភាព​ទឹកដី​ការ​ផ្ទេរ​ភារកិច្ច​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​យើង​ត្រូវ​តែ​ធ្វើ ។

លោក​អគ្គមេបញ្ជាការ​រង​ថា ការ​ហ្វឹកហ្វឺន គឺ​សំខាន់​ណាស់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​នាយទាហាន​ជំនាន់​ក្រោយ​ៗ​ត្រូវ​តែ​មានបទពិសោធន៍​ចំណេះដឹង​ជំនាញ ព្រោះ​ការ​ផ្ទេរ​កាតព្វកិច្ច ការ​ផ្ទេរ​ភារកិច្ច​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ត្រូវ​តែ​ផ្ទេរ សមត្ថភាព​ភាព​ចំណេះដឹង​ជំនាញ ។ ដូច្នេះ​មាន​តែ​ការ​ចងក្រង​ឯកសារ ប្រព័ន្ធ​សាលា ការ​រៀបចំ​យោធា​ចា​រ្យ​បណ្ដុះបណ្ដាល ដើម្បី​ផ្ទេរ​ចំណេះដឹង​ជំនាញ​ទៅ​ដល់​នេះ​ទាហាន​ជំនាន់​ក្រោយ ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ក៏​បាន​បន្ថែម​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​មួយ​រូប​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​កងទ័ព លើក​ស្ទួយ​ជីវភាព និង​លើកតម្កើង​កិត្តិយស​ចំពោះ​កងទ័ព និង​អតីត​យុទ្ធ​ជន​ចំពោះ​គុណ​បំណាច់​នៃ​ការ​លះបង់​របស់​កងទ័ព​គ្រប់​ជំនាន់​ក្នុង​ការ​ចូលរួម និង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី តាម​រយៈ​ការ​ដំឡើង​ប្រាក់បៀវត្ស និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ លើស​ពី​នេះ​ជា​មោទនភាព ប្រមុខ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត និង​បង្ក​លក្ខណៈ​ឲ្យ​មហាជន​គាំទ្រ និង​ផ្ដល់​តម្លៃ​កងទ័ព​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព និង​អតីត​យុទ្ធ​ជន ។ ការងារ​ស្នូល​របស់​កង​យោធពលខេមរភូមិន្ទ គឺ​ត្រៀមលក្ខណៈ​ការពារ​ជាតិ​របស់​យើង​ហេតុ​ដូច្នេះ​សូម​ឲ្យ​នាយទាហាន​នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា​ព្រះមហាក្សត្រ ប្ដេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ចេញពី​ការ​បោះ​ឆ្នោត ។

លោក​ថា យើង​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បទបញ្ជា​របស់​អគ្គបញ្ជាការ បទបញ្ជា​របស់​កងទ័ព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ការពារ​អធិបតេយ្យភាព​ប្រទេស​ជាតិ ការពារ​សុខ​សន្តិភាព​ស្ថិរភាព ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា ចំពោះ​បក្សពួក​ដែល​បង្ក​ចលនា​បំពុល​សភាពការណ៍​សង្គម ជា​ពិសេស​រំលោភ​រដ្ឋធម្មនុញ្ញ បំផ្លាញ​សុខ​សន្តិភាព​ស្ថិរភាព​សង្គម ។ បង្កើន​ការ​យកចិត្តទុកដាក់​ទទួលខុសត្រូវ និង​ភាព​ជា​គំរូ​ក្នុង​ការ​បំពេញការងារ​ឲ្យ​បាន​ជោគជ័យ ។

លោក​ហ៊ុន ម៉ា​ណែ​ត​បន្ថែម​ថា យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចង​ចាំ និង​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​កម្ពុជា​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ដាច់ខាត​សុខ​សន្តិភាព​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដែល​កំពុង​តែ​មាន​ដូច​សព្វ​ថ្ងៃនេះ​និង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​បំផ្លាញ​សុខ​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​បានជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ