ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ម៌​ផ្កាយ​យក្ស​នឹង​មក​កៀក​ផែនដី​អាច​បង្ក​គ្រោះថ្នាក់?

5 ឆ្នាំ មុន

ដុំ​ផ្កាយ​យក្ស​ឈ្មោះ ​«2016 NF23» កំពុង​គោចរ​មក​កៀក​ផែនដី​ក្នុង​ចម្ងាយ​ប្រហែល​៤,៨​លាន​គីឡូម៉ែត្រ ឬ​១៣​ដង​នៃ​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃ​ទី​២៩ សីហា ២០១៨ ។ អាច​ម៌​ផ្កាយ​នេះ…

ដុំ​ផ្កាយ​យក្ស​ឈ្មោះ ​«2016 NF23» កំពុង​គោចរ​មក​កៀក​ផែនដី​ក្នុង​ចម្ងាយ​ប្រហែល​៤,៨​លាន​គីឡូម៉ែត្រ ឬ​១៣​ដង​នៃ​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​ភព​ព្រះ​ចន្ទ នៅ​ថ្ងៃ​ទី​២៩ សីហា ២០១៨ ។ អាច​ម៌​ផ្កាយ​នេះ ​មាន​ល្បឿន​៣២.៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

អង្គការ​គប់​គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក​ (NASA) បញ្ជាក់​ថា «2016 NF23» មាន​ទំហំ​ពី​៧០​ទៅ​១៦០​ម៉ែត្រ ឬ​ធំ​ជាង​ពីរ៉ាមីត​គី​ហ្សា ​«Giza» នៅ​អេ​ហ្ស៊ី​ប មាន​កម្ពស់​ស់​១៣៨,៨​ម៉ែត្រ ។ ចាត់​ទុក​ថា ​អាច​បង្ក​គ្រោះថ្នាក់ ព្រោះ​ចូល​មក​កៀក​ផែនដី​ជិត​ជាង​០,០៥​តារាសាស្ត្រ​ប្រហែល​៧​លាន​គីឡូម៉ែត្រ ។

របាយការណ៍​បញ្ជាក់​ថា​ អាច​ម៌​ផ្កាយ​នេះ​នឹង​ចូល​មក​កៀក​ផែនដី ប៉ុន្តែ​មិន​បាន​បុក​ផែនដី​ទេ​។ ហើយ​កាលពី​ឆ្នាំ​២០១៣ ក៏ធ្លាប់​មាន​អាច​ម៌​ផ្កាយ​តូច​មួយ​បាន​មក​បុក​ស្រទាប់​បរិយា​កាស​ផែន​ដី​នៅ​លើ​ក្រុង​មួយ​នៅ​ប្រទេស​រុ​ស្ស៊ី កម្លាំង​ទង្គិច​ធ្វើ​ឲ្យ​កញ្ចក់​អគារ​បែក និង​ពលរដ្ឋ​ប្រហែល​១.៥០០​នាក់​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ