គេង​បើកភ្លើង​បណ្តាល​ឱ្យ​ធាត់​ជ្រុល


អ្នក​វិទ្យាសាស្ត្រ​បា​ឱ្យ​ដឹង​ថា iPad ទូរទស្សន៍ និង​កុំព្យូទ័រ ដែល​ប្រើ​ក្នុង​បន្ទប់​គេង​ប្រហែល​ជា​​ឧបករណ៍​ជំរុញ​មនុស្ស​ធាត់​ជ្រុល ដោយសារ​តែ​បន្ទប់​មិន​អាច​មាន​ភាព​ងងឹត​គ្រប់​គ្រាន់ សម្រាប់​សកម្មភាព​រំលាយ​អាហារ​ក្នុង​ខ្លួន​ធ្វើការ​បាន​ល្អ ។

ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​គេង​ត្រូវការ​ក្រណាត់​ខ្មៅ​បាំង​ភ្នែក ដើម្បី​ឲ្យ​រាង​កាយ​​អាច​ផលិត​នូវ​អ៊័​រ​ម៉ូ​ន​ក្នុង​កម្រិត​មាន​សុខភាព​ល្អ និង​សម្របសម្រួល​ដល់​ការ​បំ​លែង​ហារ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល ។

ចំណែកឯ​ពន្លឺ​ពាស​វាល​ពាស​កាល​ចេញពី​កញ្ចក់​ឧបករណ៍​នានា ឬ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ដែល​ចាំង​លើ​វាំងនន​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការ​ផលិត​របស់​អ៊័​រ​ម៉ូ​ន Melatonin និង​បញ្ឈប់​រាង​កាយ​មិន​ឲ្យ​រំលាយ​អាហារ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​ផង ។

អ៊័​រ​ម៉ូ​ន Melatonin គឺជា​សារធាតុ​ធម្មជាតិ​មួយ ដែល​មាន​ក្នុង​រុក្ខជាតិ សត្វ និង​មនុស្ស ហើយ​មានមុខ​ងារ​ជា​អ៊័​រ​ម៉ូ​ន​បញ្ជូន​សញ្ញា ព្រមទាំង​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​នៅ​ពេល​យប់ ។ ថ្មី​ៗ​នេះ ដំណើរ​មួយ​នេះ​ត្រូវ​បាន​រំខាន​ជា​ញឹកញាប់ ដោយសារ​តែ​ការ​ប៉ះពាល់​នឹង​ពន្លឺ​យ៉ាងច្រើន​នៅ​ពេល​យប់ ។ ឧទាហរណ៍ មាន​មនុស្ស​ច្រើន​ណាស់ ដែល​មាន​ទម្លាប់​គេង​បើកភ្លើង បើក​ទូរទស្សន៍ ឬ​កុំព្យូទ័រ ។ ហេតុ​ដូច្នេះ​ហើយ យក​ល្អ​អ្នក​គួរតែ​សាកល្បង​គេង​ក្នុង​ស្ថានភាព​ដែល​ងងឹតស្លុប​តែ​ម្តង ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ការ​ផលិត​របស់​អ៊័​រ​ម៉ូ​ន Melatonin ។

មនុស្ស​វ័យ​ជំទង់​ម្នាក់​ក្នុង​ចំណោម​បួន​ក្នុង​ប្រទេស​អង់គ្លេស មាន​អាការ​ធាត់​ជ្រុល ហើយ​ចំនួន​នេះ​ស្មើនឹង​៦០​ភាគរយ​សម្រាប់​បុរស និង ៥០​ភាគរយ​សម្រាប់​ស្ត្រី ដែល​វា​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ​២០៥០ ។ ចំណែកឯ ក្មេង​ៗ​វិញ គឺ​មាន ៣​នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​មាន​អាយុ ២​ទៅ​១៥​ឆ្នាំ ក៏​ឈាន​ទៅ​រក​អាការ​ធាត់​ខុសធម្មតា ឬ​ធាត់​ជ្រុល​នេះ​ដែរ ។

អត្រា​នៃ​អ្នក​ធាត់​ជ្រុល គឺ​កើតឡើង​ដោយសារ​របៀប​រស់នៅ​បែប ស៊ី​ដេក​ៗ ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ពេក និង​ការ​ប៉ះពាល់​នឹង​ពន្លឺ​ច្រើន​ពេក ដែល​ជា​ហេតុ​នាំ​អោយ​កាត់​បន្ថយ​ចំនួន​អ៊័​រ​ម៉ូ​ន Melatonin ។

ការ​បើកភ្លើង​ចោល​រហូត​ពេល​អ្នក​គេង អាច​ទៅ​រំខាន​ដល់​ចង្វាក់​នៃ​ការ​ផ្លាស់​ប្តូរ​បែប​ធម្មជាតិ​របស់​រាង​កាយ និង​ផ្តល់​គ្រោះថ្នាក់​ដល់​ការ​រំលាយ​អាហារ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ