ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចាប់​ដៃគូ​ជាមួយ​ថៃ អភិវឌ្ឍន៍​រូងភ្នំ​ថាំ​លួង​

5 ឆ្នាំ មុន

ទីក្រុង​បា​កក ៖ ទីក្រុង Tamura​របស់​ប្រទេស​ជប៉ុន បាន​ចូលរួម​ក្នុង​គម្រោង​រួម​គ្នា​មួយ ជាមួយនឹង​ស្រុក Pongpha របស់​ខេត្ត​ឈៀង​រ៉ៃ ដើម្បី​អភិវឌ្ឍន៍​រូងភ្នំ​ថាំ​លួង (Tham…

ទីក្រុង​បា​កក ៖ ទីក្រុង Tamura​របស់​ប្រទេស​ជប៉ុន បាន​ចូលរួម​ក្នុង​គម្រោង​រួម​គ្នា​មួយ ជាមួយនឹង​ស្រុក Pongpha របស់​ខេត្ត​ឈៀង​រ៉ៃ ដើម្បី​អភិវឌ្ឍន៍​រូងភ្នំ​ថាំ​លួង (Tham Luang) ទី​ដែល​ក្មេង​ៗ​ក្រុម​កីឡាករ​ថៃ និង​គ្រូបង្វឹក​របស់​គេ​ជាប់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កាលពី​ខែ​មុន​នោះ ឲ្យ​ក្លាយជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ​ដ៏​ទាក់ទាញ​និង​មាន​ស្តង់ដា​សុវត្ថិ​ភាពល្អប្រសើរ ។

ការ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន ។ ចំណែក​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​អភិវឌ្ឍ​គម្រោង​នេះ នឹង​ត្រូវ​បាន​ពិភាក្សា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​នានា ។

លោក Jinichi Honda អភិបាលក្រុង Tamura ក្នុង​ខេត្ត Fukushima បាន​និយាយ​ថា​ទីក្រុង​របស់​លោក​មាន​រូងភ្នំ​ល្បី​ពីរ​គឺ Abukuma និង Irimizu ។ រូងភ្នំ​ទាំង​ពីរ​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ចំនួន​៣​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ដល់​ត្រឹម​២​សែន​នាក់ បន្ទាប់​ពី​ព្យុះ​ហ្វូ​គូ​ស៊ី​ម៉ា និង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ​២០១១ ។

លោក Honda បាន​និយាយ​ថា ក្រុង Tamura ចង់​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់ Pongpha រួម​ទាំង​រូងភ្នំ​ដ៏​ល្បីល្បាញ ដែល​កីឡាបាល់ទាត់​១៣​នាក់​ជាប់​ក្នុង​ទីនោះ​រយៈពេល​យ៉ាង​យូរ​កាលពី​មួយ​ខែ​មុន ។ ការ​អភិវឌ្ឍ​នេះ​នឹង​ប្រើប្រាស់​គំរូ​គ្រប់ គ្រង​រូងភ្នំ​របស់​ជប៉ុន ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖« រូងភ្នំ Tham Luang មាន​សក្តានុពល​ខ្ពស់ ដែល​ត្រូវធ្វើ​ជា​កន្លែង​ទេសចរណ៍​ថ្មី ប៉ុន្តែ​វា​ត្រូវការ​កែ​លម្អ​ផ្លូវ​ដើរ តុបតែង​ដោយ​ភ្លើង​បំភ្លឺ ប្រព័ន្ធ​រោ​ទិ៍ សុវត្ថិភាព និង​ការ​គ្រប់គ្រង​សុវត្ថិភាព »​។

បន្ថែម​ពីលើ​នេះ រូងភ្នំ​របស់​ថៃ​មួយ​នេះ នឹង​មាន​បំពាក់​ភ្លើង​សេ​រ៉ា​ម៉ិច ដើម្បី​បង្កើន​សោភ័ណ​​ភាព និង​សុវត្ថិភាព ។ ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​បន្ថែម​ទៀត ដើម្បី​ឲ្យ​គ្រប់​លក្ខខណ្ឌ​របស់​សហគមន៍​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ