ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករៀន​សូត្រ​ច្រើន​មិន​ប្រាកដ​ថា​សុភាព​រាបសា

5 ឆ្នាំ មុន

អ្នកខ្លះ​សិក្សា​បាន​ច្រើន​ក៏​ពិតមែន តែ​មិន​បាន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន ឱ្យ​ល្អ ទើប​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ឥរិយាបថ​ផ្សេង​ៗ​។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេង​ៗ​របស់​មនុស្ស​គឺជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​ការ​អប់រំ​ទូន្មាន​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះដឹង​ផ្សេង​ៗ​នោះ​ទេ…

អ្នកខ្លះ​សិក្សា​បាន​ច្រើន​ក៏​ពិតមែន តែ​មិន​បាន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន ឱ្យ​ល្អ ទើប​មាន​សេចក្តី​ប្រមាទ​ក្នុង​ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ឥរិយាបថ​ផ្សេង​ៗ​។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេង​ៗ​របស់​មនុស្ស​គឺជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​ការ​អប់រំ​ទូន្មាន​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះដឹង​ផ្សេង​ៗ​នោះ​ទេ ។

មនុស្ស​យើង​បើ​មិន​បាន​ហ្វឹកហាត់ អប់រំ​ទូន្មាន​ខ្លួនឯង​ហើយ ទោះជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ មនុស្ស​បរិសុទ្ធ​បាន​ទេ ប្រៀប​ដូច​ជា​អ្នក​ពូកែ​បើក​ម៉ូតូ តែ​នៅ​ពេល​ម៉ូតូ​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាងម៉េច​បាន​ទៅ ។

ព្រោះហេតុនោះ​បានជា​បណ្ឌិត​លោក​ពោល​ថា ការ​សិក្សា​ចំណេះ​ទូទៅ​គឺជា​រឿង​ពិសេស​ទៅ​ហើយ តែ​ក៏​ត្រូវ​មានការ​អប់រំ​បន្ថែម​ផ្នែក​កាយវិការ ផ្នែក​ចរិយា​ធម៌ ផ្នែក​សុជីវធម៌ ផ្នែក​សីលធម៌ ដើម្បី​ជា​លម្អ​នៃ​ចំណេះដឹង​ទាំងនោះ​កាន់តែ​ប្រពៃ​ថ្លៃថ្លា ។