ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​មន្ត្រី​អា​ដ​ហុ​ក និង​គ​.​ជ​.​ប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា​នេះ​បាន​ជម្រះ​ករណី​បុគ្គលិក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ចំនួន​៤​រូប និង​បុគ្គលិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ពេល​ថ្មី​ៗ ។ សំណុំរឿង​នេះ គឺ​មាន​ជនជាប់ចោទ​ចំនួន​៥​រូប…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា​នេះ​បាន​ជម្រះ​ករណី​បុគ្គលិក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ចំនួន​៤​រូប និង​បុគ្គលិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ពេល​ថ្មី​ៗ ។

សំណុំរឿង​នេះ គឺ​មាន​ជនជាប់ចោទ​ចំនួន​៥​រូប គឺ​រួម​មាន​លោកស្រី លី​ម មុន្នី លោក នី សុខា លោក ណៃ វ៉ង់​ដា លោក យឺ សុខ​សាន និង​លោក​នី ចរិយា (​មន្ត្រី​គជ​ប​) ក៏​ប៉ុន្តែ​នៅ​ឯ​សវនាការ​ព្រឹក​មិ​ញ​នេះ គឺ​មាន​តែ​ជនជាប់ចោទ​៣​នាក់ បាន​មក​ដល់​តុលាការ​ព្រោះ លោកស្រី​លឹ​ម មុនី​និង​លោក​នី សុខា អវត្តមាន ។ នៅ​ពេល​សវនាការ​ដំណើរការ​មេធាវី​ការពារ​ជនជាប់ចោទ​បាន​ស្នើ​ដល់​អង្គ​សវនាការ​លើក​ពេល​ជម្រះ​ដោយសារ តែ​មិន​មាន​វត្តមាន​សាក្សី និង​ជនជាប់ចោទ​ផ្សេង​ទៀត ។

ក្រោយ​ដំណើរការ​បាន​ប្រមាណ​៣០​នាទី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ប្រកាស​ពន្យា​ពេល​អង្គ​សវនាការ​រហូត​ដល់​ខែ​ក្រោយ ។

គួរ​រម្លឹក​ថា សំណុំរឿង​ពាក់ព័ន្ធ​នឹង​បុគ្គលិក​អា​ហុ​ក​៤​រូប និង​មន្ត្រី​គជ​ប មួយ​រូប គឺ​ពួក​គាត់​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ «​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» បន្ទាប់​បែកធ្លាយ​រឿង​ស្នេហា​របស់​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា និង​កញ្ញា​ខុ​ម ចាន់​តារា​ទី​ហៅ​ស្រី​មុំ ។

ជនជាប់ចោទ​ត្រូវ​បាន​ចោទ​លោកស្រី លឹ​ម មុនី លោក ណៃ វ៉ង់​ដា លោក នី សុខា លោក យី សុខ​សាន ត្រូវ​បាន​ចោទប្រកាន់​បទ​សូកប៉ាន់​សាក្សី និង​លោក នី ចរិយា​បទ​សមគំនិត កំឡុង​ខែ​មិ​នា និង​ខែមេសា ឆ្នាំ​២០១៦ តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្ម និង​បាន​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២ ខែឧសភា បន្ទាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន ៕

កែសម្រួលដោយ