ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់នៅកន្លែង​ទៀត​ហើយ ​ក្នុង​ករណី​បែប​នេះ​មាន​ច្រើន​ណាស់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤…

ខេត្តកណ្តាល ៖ បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិត​ក្នុងភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-3323 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ដែល​កំពុង​បើកបរ​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1J-5371 បើកបរ​ដោយ​ឈ្មោះ ប៊ិ​ម ច​ន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ ចាប គឹ​ម​ហេង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បណ្តាល​ឲ្យ​អ្នក​ទាំង​២​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​នគរបាល​ជំនាញ​ស្រុក​ពញាឮ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើ​កំណត់ហេតុ​វាស់វែង​កន្លែង​កើតហេតុ រួច​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ កសាង​សំណុំ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ