ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ ព្រមាន​​​​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ នៅ​ថ្ងៃ​ទី២៧ សីហា​ នេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ព្រមាន​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកជន​មួយ​ចំនួន…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ នៅ​ថ្ងៃ​ទី២៧ សីហា​ នេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ព្រមាន​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកជន​មួយ​ចំនួន ​ដែល​បាន​បង្ហោះចែករំលែក​វិញ្ញាសា និង​អត្រាកំណែ
​មុខ​វិជ្ជា​នៃ​ការ​ប្រឡង​សញ្ញប​ត្រ​ធ​ម្យ​ម​សិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨ ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ ​ក្រសួង​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា ​ការ​បង្ហោះ និង​ចែកចាយ​នូវ​រឿង​ទាំងនេះ​ គឺ​កើត​មាន​ថ្មី​ៗ​ក្នុង​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នក​ប្រើប្រាស់​គណនី​ឯកជន ដែល​ក្រសួង​ចាត់​ទុក «​ទ​ង្វើ​នេះ​ បាន​បង្ក​ឲ្យ​ជះ​ឥទ្ធិ​ពល​យ៉ាងធ្ងន់ធ្ងរ ​ដល់​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង ដែល​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធ​ផល​ទទួលយក​បាន​» ។

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​​ដដែល​បាន​បញ្ជាក់​ថា​៖ «​ប្រសិនបើ​សកម្ម​ភាព​​ចែករំលែក​រាល់​វិញ្ញាសា
និង​អត្រាកំណែ​នៅ​តែ​បន្ត​ក្នុង​រយៈពេល​ដំណើរ​កំណែ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ផ្ទៀងផ្ទាត់​ពិន្ទុ មុន​ការ​ប្រកាស​​លទ្ធផល​ផ្លូវការ ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ ក្រសួង​នឹង​សហការ​ជាមួយ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ ក្នុង​ការ​ស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ មក​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ខ្លួន​តាម​​ផ្លូវច្បាប់​យ៉ាង​តឹង​រុ​ឹ​ង​បំផុត​» ៕

អត្ថបទសរសេរ ដោយ