ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតហេតុភ្លាម…ដឹងនិង​ផ្អើលមួយភូមិ តែ​ត្រឹម​ជួយសង្គ្រោះសព

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើងកាលពី​វេលា​ម៉ោង​0៤ ​និង​៥០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ​សីហា ដោយសារ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ដ​ធ្លាក់​ទឹកស្ទឹងនៅ​ភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង…

ខេត្តពោធិ៍សាត់ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើងកាលពី​វេលា​ម៉ោង​0៤ ​និង​៥០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ​សីហា ដោយសារ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ដ​ធ្លាក់​ទឹកស្ទឹងនៅ​ភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ូច សោភា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិបឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ។ នៅ​ល្ងាច​ថ្ងៃ​នោះ គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ដ​កាម​រី​ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២N-៨៤០១ ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច​តាម​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ ក្នុងភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ។

គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ដ​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ម្ដង​ទៅ​ឆ្វេង​ម្ដង​ទៅ​ស្ដាំ ដែល​គេ​និយាយ​ថា បើក​បរ​ទាំង​ស្រវឹង​ធ្លាក់​ភ្នែក គឺ​បើកផ្លូវ​មួយ​តែ​ម្នាក់ឯង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ធ្លាក់​ចូល​ក្នុង​ស្ទឹង​លិច​បាត់​តែ​ម្ដង ។ អ្នកស្រុក​នៅ​ទីនោះ​ឃើញ​ហេតុការណ៍​នេះ ភ័យ​ឆោឡោ​ស្រែកហៅ​អ្នកស្រុក​អ្នក​ភូមិ​ឲ្យ​មក​ជួយ ប៉ុន្តែ​ទម្រាំ​មាន​អ្នកមក​ជួយ​លើក​រថយន្ដ​គាស់​យក​មនុស្ស​ចេញ​ហួសពេល​ទៅ​ហើយ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ទឹង​កណ្ដៀង​គឺជា​ស្ទឹងតូច​មាន​ជម្រៅ​ប្រមាណ​ជិត​២​ម៉ែត្រ ហើយ​ទឹក​មិន​ហូរ​ខ្លាំង​ដូច​ស្ទឹង​ពោធិ៍សាត់​ទេ បើ​ធ្លាក់​ចូល​ស្ទឹង​ពោធិ៍សាត់​វិញ ប្រហែលជា​រក​មិន​ទាន់​ឃើញ​ភ្លាម​ទេ​ព្រោះ​ទឹក​ជ្រៅ​និង​ហូរ​ខ្លាំង ។ សំណាង​ដែរ​ ដែល​ក្នុង​រថយន្ដ​មាន​តែ​ម្នាក់ បើ​មាន​៤​ទៅ​៥​នាក់ ច្បាស់​ជា​ត្រូវ​ស្លាប់​ទាំងអស់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ