អ្វី​ៗ​មិនមែន​ចេះ​តែ​បាន​មក​តាម​ចិត្ត​ចង់​នោះ​ទេ


បើ​យើង​គ្រប់​គ្នា​បាន​អ្វី​ៗ​តាម​ដែល​ចង់ តាម​ដែល​សង្ឃឹម តាម​ដែល​នឹកឃើញ​នោះ មុខតែ​នឹង​មិន​មាន​អ្នកក្រ​លំបាក​ទេ ហើយ​ក៏​គ្មាន​អ្នក​ខកបំណង​ដែរ ព្រោះ​អ្នក​ណា​ៗ​ក៏​ចង់​មាន ចង់បាន ចង់​សុខ និង​ចង់​សម​តាម​បំណង​របស់​ខ្លួន​គ្រប់យ៉ាង ។

តាម​ពិត​ទៅ​រឿង​ចំណង់​នេះ​គ្រាន់តែ​ជា​ពាក្យ​នៅ​កណ្តាល​គឺ មិនមែន​ល្អ ឬ​អាក្រក់​នោះ​ទេ ឧទាហរណ៍ៈ បើ​អ្នក​ណា​ចង់បាន​អ្វីមួយ ហើយ​តាំងចិត្ត​ប្រឹងប្រែង​ព្យាយាម​ធ្វើ ដើម្បី​ឲ្យ​បាន​នូវ​របស់​ដែល​ចង់​នោះ ដោយ​វិធី​សុចរិត​ត្រឹមត្រូវ ចំណង់​នោះ គឺជា​ចំណង់​ល្អ គួរ​ជ្រោមជ្រែង​បន្ថែម ព្រោះ​ជា​កុសលកម្ម ។

តែបើ​ចង់បាន​អ្វីមួយ ហើយ​មិន​ធ្វើ​មិន​សាង​ដោយ​អំពើ​សុចរិត បែរជា​រក​វិធី​ដើម្បី​ឲ្យ​បាន​របស់​នោះ​ដោយ​ផ្លូវ​ទុច្ចរិត​វិញ​ដូច​ជា បោកប្រាស​គេ បៀតបៀន​គេ ភូតភរ ឈ្នានីស​គេ​ជាដើម ចំណង់​នេះ​ហៅ​ថា​ជា​ចំណង់​មិនល្អ ព្រោះ​ពេញចិត្ត​នឹង​ធ្វើ​អាក្រក់ ត្រូវ​លះបង់​ចេញ​ឱ្យ​អស់ ។

ដោយ​ហោចទៅ​សូ​ម្បី​ចំណង់​ក្នុង​ផ្លូវ​ដែល​ល្អ ត្រឹមត្រូវ​ទៅ​តាម​គន្លង​ធម៌​ក៏​ដោយ ប៉ុន្តែ​ក៏​ត្រូវ​ឲ្យ​សម​ល្មម​ផង​ដែរ​ដូច​ជា សម​ល្មម​នឹង​ឋានៈ​របស់​ខ្លួន​, សម​ល្មម​នឹង​ចំណេះដឹង​, សម​ល្មម​នឹង​សមត្ថភាព និង​សម​ល្មម​ជាមួយ​ការងារ ។
បើ​បុគ្គល​មិន​ស្គាល់​ខ្លួន​ជា​អ្នក​ណា ខ្លួន​គួរ​នឹង​បាន​អ្វី គួរ​នឹង​មាន​ត្រឹមណា គួរ​នឹង​រស់នៅ​របៀប​ណា រវល់​តែ​រត់​តាម​អ្នក​ដទៃ ចង់​មាន ចង់បាន ចង់​ខ្ពស់ ចង់​រស់​ហ៊ឺហា ឡូយឆាយ​ដូច​គេ​គ្រប់​យ៉ាងនោះ ជីវិត​នឹង​មិន​រួច​ផុត​ពី​ក្តី​ក្តៅក្រហាយ​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ