ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា អ្នកបើកបរជាជនជាតិថៃម្នាក់បានស្លាប់ភ្លាមៗ និងមានពលករជនជាតិខ្មែរ៣នាក់ផងដែរបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងកាលពីថ្ងៃទី២៦ សីហា ស្ថិតនៅក្នុងស្រុកបាងខ្លាវ ខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ។
សេចក្តីរាយការណ៍បន្តថា រថយន្តខាងលើបានបើកធ្លាក់ផ្លូវ ហើយក៏ជ្រុលទៅបុកជាមួយដើមឈើទាំងកំរោលតែម្តង ។
យ៉ាងណា មកទល់នៅព្រឹកថ្ងៃទី២៧ សីហា នេះ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់ ដែលធ្វើឱ្យមានគ្រោះថ្នាក់នេះនៅឡើយទេ ។ រួមទាំងអត្តសញ្ញាណពលករខ្មែររងគ្រោះក៏នៅមិនទាន់ដឹង ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃបាន ។
បច្ចុប្បន្ន ជនរងគ្រោះជាពលករខ្មែរ បាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុ ។
ចែករំលែកព័តមាននេះ