ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បសុព្យាបាល​ខេត្ត​ចុះ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​សាទឹក អុតក្តាមដល់គោ ក្របី​

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី២៨ មេសា ២០១៣ ការិយាល័យ​ផលិតកម្ម និងបសុព្យាបាល​ខេត្ត ​ដឹកនាំ​ដោយលោកចិន​ វិសាល អនុ​ប្រធាន​ការិយាល័យ​ផលិត​កម្ម​ និងបសុព្យាបាល​​ខេត្ត រួមសហការជាមួយ​មន្ត្រីជំនាញ​ពេទ្យ​សត្វ ប្រចាំ​ការ​តាម​បណ្តាភូមិ​-ឃុំ ក្នុង​ស្រុក​​ព្រះស្តេចជាច្រើន​រូបទៀត​បានចូល​រួម​ធ្វើកម្ម​វិធី​​ចាក់វ៉ាក់​សាំង​សាទឹក ​​សត្វគោ​ ក្របីជូនប្រជាពលរដ្ឋ ដែលស្ថិតនៅ​ក្នុងឃុំរំចេក

ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី២៨ មេសា ២០១៣ ការិយាល័យ​ផលិតកម្ម និងបសុព្យាបាល​ខេត្ត ​ដឹកនាំ​ដោយលោកចិន​ វិសាល អនុ​ប្រធាន​ការិយាល័យ​ផលិត​កម្ម​ និងបសុព្យាបាល​​ខេត្ត រួមសហការជាមួយ​មន្ត្រីជំនាញ​ពេទ្យ​សត្វ ប្រចាំ​ការ​តាម​បណ្តាភូមិ​-ឃុំ ក្នុង​ស្រុក​​ព្រះស្តេចជាច្រើន​រូបទៀត​បានចូល​រួម​ធ្វើកម្ម​វិធី​​ចាក់វ៉ាក់​សាំង​សាទឹក ​​សត្វគោ​ ក្របីជូនប្រជាពលរដ្ឋ ដែលស្ថិតនៅ​ក្នុងឃុំរំចេក ស្រុក​ព្រះស្តេច ។

​លោកចិន វិសាល អនុប្រធាន​ការិយាល័យផលិតកម្ម​ និងបសុព្យាបាល​ខេត្ត បានប្រាប់​អ្នកយកព័ត៌មាន​​កោះសន្តិភាព​​ថា ដោយ​មាន​ការ​​ណែ នាំ​​ពីក្រសួង មន្ទីរ កសិកម្ម​ខេត្ត  និង​ដោយយោង​លើស្ថានភាព​ជំងឺសត្វ​នាដើម​ឆ្នាំ​២០១៣នេះ មានសភាពមិនល្អ  និង​ដើម្បីជួយរំលែក​ទុក្ខ​លំបាក​​​របស់បងប្អូន​ប្រជាកសិករ លោកបានដឹកនាំ​មន្ត្រី​ជំនាញពេទ្យសត្វ​ជាច្រើនរូបចូលរួម​ជួយ​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺ​​ផ្សេងៗដោយ​ឥតគិតថ្លៃ​ដូច​ជា​ជំងឺ​​សាទឹក ជំងឺ​អុតក្តាមជាដើម ។

ការ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ការពារកុំ​ឱ្យ​កើតមាន​ ឬឆ្លង​ជំងឺ​ផ្សេងៗដល់​សត្វគោ ក្របី ប្រជាពលរដ្ឋ ​ហើយ​ធ្វើ​ក្នុង​គោលបំណង​ធ្វើឱ្យសត្វ​មាន​សុខភាពល្អ ​គេចផុត​ពី​ជំងឺ​ឆ្លងផ្សេងៗ​ ពិសេសជំងឺ​សាទឹកដោយយើង​ចាក់ការពារ​ជាមុន ប្រសើរ​ជាង​ព្យាបាល បើទុក​ឱ្យសត្វ​គោ ក្របី វាឈឺ​ហើយ​ ៕