ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​អតីត​យុទ្ធ​ជន លុះ​ប្រទះ​ឃើញ​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដើរ​បាត់​ពី​ផ្ទះ​មួយ​យប់​ដោយ​សាច់ញាតិ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ទើប​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​នៅ​ឯ​វាល​ក្នុង​ទឹក​តាម​ផ្លូវ​គោ​យន្ត​ និង​ផ្លូវ​រទេះ​ចម្ងាយ​៧០​ម៉ែត្រ​ខាងលិច​ភូមិ​ខ្ញែ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ សីហា…

ខេត្តបន្ទាយមានជ័យ​ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដើរ​បាត់​ពី​ផ្ទះ​មួយ​យប់​ដោយ​សាច់ញាតិ​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ទើប​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​នៅ​ឯ​វាល​ក្នុង​ទឹក​តាម​ផ្លូវ​គោ​យន្ត​ និង​ផ្លូវ​រទេះ​ចម្ងាយ​៧០​ម៉ែត្រ​ខាងលិច​ភូមិ​ខ្ញែ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ ភាត់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​សោធន​និវត្តន៍​ (​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​) គ្មាន​ប្រពន្ធ​កូន មក​រស់នៅ​ជាមួយ​ប្អូនស្រី​បង្កើត​ឈ្មោះ​ផល ប៉ុ​ល អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ខ្ញែរ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ដើរ​បាត់​ចេញពីរ​ផ្ទះ​មិនដឹង​ទៅ​ទីណា​ទេ ពេល​នោះ​ប្អូនស្រី​បង្កើត​ឈ្មោះ ប៉ុ​ល ផល បាន​ដើរ​រក​ដែរ តែ​រក​មិនឃើញ ដោយ​យប់​ជ្រៅ​ពេក​ក៏​ឈប់​រក​ត្រឡប់​មក​សម្រាក​វិញ​។ លុះដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៨ ឈ្មោះ ហឺ​ន បោប ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ និង​ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​ឈ្មោះ​ផល
ប៉ុ​ល បាន​ចេញ​ដើរ​រក​បន្ត​ទៀត​តាម​កន្លែង​ដែល​ជន​រង​គ្រោះ​ធ្លាប់​ទៅ​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​វាលស្រែ​ខាងលិច​ភូមិ​ខ្ញែរ​ចំងាយ​ប្រហែល​៧០០​ម៉ែត្រ ក្នុង​ទឹក​តាម​ផ្លូវ​គោ​យន្ត​និង​ផ្លូវ​រទេះ​ទឹក​មាន​ជំរៅ​៥០​សង្ទីម៉ែត្រ​។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ​រយៈពេល​ប្រហែល​១០​ឆ្នាំ​មក​ហើយ និង​តែងតែ​ដើរ​ពាស​វាល​ពាស​កាល​ដាច់​បាយ​ដាច់​ទឹក ពេល​បាត់​ម្ដង​ៗ​ប្អូនស្រី​តែងតែ​ដើរ​រក​ឃើញ​នាំ​យក​មក​ផ្ទះ​វិញ​ជា​រៀង​រាល់​លើក​។

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គណៈកម្មការ​ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​លើ​ខ្លួនប្រាណ​សព ពុំ​ឃើញ​មាន​ស្លាក
ស្នាម​អ្វី​គួរ​អោយ​កត់សំគាល់​នោះ​ទេ ដូច្នេះ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺ​ដោយសារ​ខ្យល់គរ​បណ្តាល​ឱ្យ​ដួល​ទៅ​ក្នុង​ទឹកហើយ​​ឈ្លក់ទឹក​ស្លាប់​ដោយ​ខ្លួនឯង មិនជាប់​​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​អ្វី​នោះ​ទេ​ ។ ក្រោយ​ការ​ពិនិត្យ សពត្រូវ​បាន​ប្រគល់​ជូនក្រុមគ្រួសារ​ដើម្បី​​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ