ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi គឺជា​មនុស្ស​សំខាន់​ក្នុង​ការ​រក្សា Dembele ឲ្យ​នៅ Barca

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង Ousmane Dembele របស់​ក្លិប​អ្នកមាន​បុណ្យ កំពុង​តែ​ចង់​ចាក​ចេញពី​ក្លិប​ទៅ​កាន់​ក្លិប​ផ្សេង ។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង Ousmane Dembele របស់​ក្លិប​អ្នកមាន​បុណ្យ កំពុង​តែ​ចង់​ចាក​ចេញពី​ក្លិប​ទៅ​កាន់​ក្លិប​ផ្សេង ។ អ្នក​ដែល​អាច​ឃាត់​រូបគេ​បាន គឺជា Messi ។

បើ​តាម​ព័ត៌មាន Marca កីឡាករ​នៅ​ស្លាប Dembele ចង់​ចាកចេញ​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង ។ ដោយសារ​តែ​របួស​នៅ​ខែ​ដំបូង​នៃ​រដូវ​កាល 2017/18 ពេល​នៅ Barcelona កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ត្រូវ​រង​ផល​អាក្រក់​យ៉ាង​ខ្លាំង ។ នៅ​ពេល​ខាង​មុខ​នេះ​គេ​អាច​នឹង​មិន​ត្រឹមតែ​ទៅ PSG ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​អាច​ទៅ Arsenal និង Chelsea ថែម​ទៀត​ផង ។

បើ​ទោះបីជា​ហេតុនេះ​ក្តី​គេ​ជឿជាក់​ថា Messi អាច​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​រក្សា​ទុក​កីឡាករ​នេះ​ឲ្យ​នៅ​ក្លិប​យ៉ាង​ហោច​ណាស់​មួយ​រដូវ​កាល​ទៀត ។ នេះ​ក៏​ដោយសារ​តែ​ភាព​ជិត​ស្និទ្ធ​របស់​អ្នក​ទាំង​ពីរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Dembele លេង​ពេញ​រយៈពេល​៩០​នាទី ក្នុង​ការ​ប្រកួត​រវាង Barca និង Sevilla ដែល​លទ្ធផល​ឈ្នះ 2-1 ។ ជ័យ​ជំនះ​នេះ​ក៏​បាន​មក​ពី ការ​ស៊ុត​រយៈ​ចម្ងាយ​វែង​របស់ Dembele ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ