ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! នាង​ពោះធំ​ផង ហើយ​ត្រូវ​រថយន្ត​បើក​បុក​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូឌុប​មួយ​គ្រឿង​ឌុ​ប​ស្ត្រី​ពោះធំ​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន ត្រូវ​រថយន្ត​ស៊េរី​ទំនើប បើកបរ​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ស្រាល​២​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ម៉ូតូឌុប​មួយ​គ្រឿង​ឌុ​ប​ស្ត្រី​ពោះធំ​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន ត្រូវ​រថយន្ត​ស៊េរី​ទំនើប បើកបរ​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ស្រាល​២​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦ ខែសីហា នៅ​ចំណុច​ផ្លូវ​៤៣០ កែង​នឹង ១៨៣ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ រថយន្ត​បង្ក​ម៉ាក Alphard v6 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI- 1099 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មាន​គ្នា​៤​នាក់ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH – 2175 បើក​ដោយ​ពូ​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​ឌុ​ប​ស្ត្រី​ពោះធំ​ម្នាក់​អង្គុយ​ពីក្រោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៣០​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​មាន​រថយន្ដ​បង្ក​ខាងលើ បើក​កាត់​មក​ទទឹង​ផ្លូវ​គ្នា​មក ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់ ដោយ​ស្ត្រី​ពោះធំ​រង​របួស​ត្រង់​ជើង​ទាំង​ពីរ និង ត្រង់​ពោះ ។

ចំណែក​ពូ​ម៉ូតូឌុប​រង​របួស​ឈឺ​ក្នុង​ក្បាល​ខ្លាំង ភ្លាម​ៗ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​ល​បាលរ​បួស​ភ្លាម​ៗ ។ ចំណែក​ជនជាតិ​ចិន​ដែល​អង្គុយ​នៅ​ក្នុង​រថយន្ត​បង្ក​ត្រូវ​បាន​រថយន្ត​ជា​បក្សពួក​មួយ​គ្រឿង​ទៀត​ម៉ាក Alphard V6 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ- 6871 មក​ទទួលយក​ពួក​គេ​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ទុក​តែ​អ្នក​បើករថយន្ត​បង្ក​ម្នាក់​ឲ្យ​នៅ​ដោះស្រាយ​នឹង​កន្លែង ។

ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ដោះស្រាយ​បញ្ចប់រឿង​គ្រប់យ៉ាង​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ឲ្យ​តំណាង​តាម​ទៅ​មើលរ​អាការ​របួស​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​ដល់​មន្ទីរពេទ្យ ចេញថ្លៃ​ព្យាបាល​ជូន នឹង​សង​រាល់​ការ​ខូចខាត​គ្រប់យ៉ាង​តាម​ទំហំ​នៃ​ការ​ខូចខាត ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​វែង​ឆ្ងាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ