ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កូន​សំខាន់​ជាង​ជីវិត​ឪពុក​ម្តាយ

5 ឆ្នាំ មុន

ក្នុង​លោក​នេះ​ប្រហែលជា​គ្មាន​អ្នក​ណា​ស៊ូ​លះបង់​ជីវិត​របស់​ខ្លួន​ទៅ​ជួយ​អ្នក​ដទៃ​នោះ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​តែង​ស្រឡាញ់​ជីវិត ស្រឡាញ់​ខ្លួនឯង​ណាស់ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ជីវិត​របស់​ខ្លួន​នោះ​ទេ តែ​ចំពោះ​ឪពុក​ម្តាយ​វិញ​បែរជា​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង ដើម្បី​កូន​ៗ​ទៅ​វិញ ព្រោះ​ពុក​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់ គឺ​សំខាន់​ជាង​ជីវិត​របស់​គាត់​ទៅ​ទៀត​ ។…

ក្នុង​លោក​នេះ​ប្រហែលជា​គ្មាន​អ្នក​ណា​ស៊ូ​លះបង់​ជីវិត​របស់​ខ្លួន​ទៅ​ជួយ​អ្នក​ដទៃ​នោះ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​តែង​ស្រឡាញ់​ជីវិត ស្រឡាញ់​ខ្លួនឯង​ណាស់ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ជីវិត​របស់​ខ្លួន​នោះ​ទេ តែ​ចំពោះ​ឪពុក​ម្តាយ​វិញ​បែរជា​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង ដើម្បី​កូន​ៗ​ទៅ​វិញ ព្រោះ​ពុក​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់ គឺ​សំខាន់​ជាង​ជីវិត​របស់​គាត់​ទៅ​ទៀត​ ។

តើ​មាន​អ្នក​ណា​ទៅ​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ដូច​ជា​ម៉ែឪ?  មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ដូច​ជា​ម៉ែឪ រក​មិន​បាន​សោះឡើយ មាន​តែ​ពុក​ម៉ែ​ទេ ដែល​នឹក​កូន គិតដល់​កូន​គ្រប់ពេលវេលា ហើយ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ដោយសារ​កូន​ក៏​ច្រើន​ណាស់​ដែរ ។

បើ​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​សូម​កូន​ទាំងឡាយ យល់​ដល់​តម្លៃ​ទឹកភ្នែក​របស់​ពុក​ម៉ែ​ដែល​ស្រក់​មក​ផង ព្រោះ​ទឹកភ្នែក​ស្រក់​មកនេះ​គឺ​ដោយសារ​តែ​កូន​ៗ​គ្រប់​គ្នា​។

ជីវិត​ពុក​ម៉ែ​ដែល​តស៊ូ​ពុះពារ​រាល់​សេចក្ដី​លំបាក​ផ្សេង​ៗ រស់នៅ​ក្នុង​លោក​នេះ គឺ​ព្រោះតែ​ពុក​ម៉ែ​មានកូន កូន​គឺជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​កម្លាំងចិត្ត​តស៊ូ​រាល់​ឧបសគ្គ​គ្រប់យ៉ាង ។