ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់គូសត្រូវឈាមហូរជោក​ម៉ូតូ​…

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ មន្ត្រីនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​បញ្ជូន​ជន​ទំនើង​ម្នាក់ ​ទៅ​កាន់​សាលា ដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦​ សីហា ដែល​ជាប់​សង្ស័យ​ពី​បទ​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​អំឡុង​ខែ​កក្កដា…

​ខេត្តបាត់ដំបង ​៖ មន្ត្រីនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​បញ្ជូន​ជន​ទំនើង​ម្នាក់ ​ទៅ​កាន់​សាលា
ដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦​ សីហា ដែល​ជាប់​សង្ស័យ​ពី​បទ​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ​ថ្មី​ៗ​​នេះ​។

ជនសង្ស័យ​ឈ្មោះ រុំ ផៃ​រ៉ាត់ ហៅខេន អាយុ​១៦​ឆ្នាំ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ឈាមរាវ​រូប​នេះ​ បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​យុវជន​ម្នាក់​ទៀត​ឈ្មោះ​ផៃ
សុ​បញ្ញា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ត្រូវ​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ជម្លោះ​ដ៏​ឃោ​រ​ឃៅ​មួយ កាលពី​ថ្ងៃ​ទី​២០​ កក្កដា កន្លង​ទៅ​ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយ ក្នុង​ក្រុង​បាត់ដំបង ​។

ក្រោយ​ពី​បង្ក​ហិ​ង្សា​ ជន​ដៃដល​បាន​រត់គេច​ខ្លួន លុះ​ជន​នេះ​បង្ហាញខ្លួន​វិញ ​ទើប​កម្លាំង​ការិយាល័យ​ជំនាញ ឃាត់ខ្លួន​បាន នៅ​​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៤ ​សីហា នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដោយ​អនុវត្ត​តាម​ដីកា​បញ្ជាឱ្យ​​ចូលខ្លួនរបស់​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​ ។

មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ប្រាប់​ថា ពេល​នេះ​កម្លាំង​ជំនាញ​បា​នប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ