ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ឆ្នាំ​២០២០​ខាង​មុខ​ច្រក​ចេញចូល​នឹង​មាននៅ​គ្រប់​ស្រុក​-​ក្រុង​ទាំង​១០

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ការ​បង្កើត​ច្រក​ចេញចូល​តែ​មួយ​ពិតជា​មាន​អត្ថប្រយោជន៍​ដ៏​សំខាន់ ហើយ​សម្រាប់ សេវា​វិញ​រហ័ស​ទាន់ចិត្ត និង​បំបាត់​នូវ​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង ។ អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៨…

ខេត្តកំពង់ចាម ៖ ការ​បង្កើត​ច្រក​ចេញចូល​តែ​មួយ​ពិតជា​មាន​អត្ថប្រយោជន៍​ដ៏​សំខាន់ ហើយ​សម្រាប់
សេវា​វិញ​រហ័ស​ទាន់ចិត្ត និង​បំបាត់​នូវ​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង ។

អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៨ សម្រេច​បាន​ក្នុង​នោះ​មាន​ដូច​ជា ១-​ក្រុង​កំពង់ចាម ២-​ក្រោយ​សាលាខេត្ត ៣-​ជើងព្រៃ ៤-​ស្រុក​កំពង់សៀម តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត​នៅ​២០២០​ខាង​មុខ នឹង​ឲ្យ​សម្រេច​បាន​១០០​ភាគរយ មាននៅ​គ្រប់​ស្រុក​-​ក្រុង​ទាំង​១០ ។

លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​នូវ​អគារ​ច្រក​ចេញចូល​តែ​មួយ
នេះ​នៅ​ក្នុងស្រុក​របស់​លោក ដោយ​បាន​ដំណើរការ​នៅ​ថ្ងៃ​ទី​០៤ ធ្នូ ២០១៧ ដែល​រហូត​មក​ដល់​ពេល
នេះ​បាន​ទទួល​សេវា​ពី​ប្រជាពលរដ្ឋ​ចំនួន​២.៥៦៧​សេវា​ហើយ ។ ហើយ​ការ​បង្កើត​ច្រក​ចេញចូល​តែ​មួយ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន ដោយ​បាន​ចំណាយ​ពេលវេលា​លឿន​ជាមួយ​នោះ​មន្ត្រី​របស់​លោក​ចាំ​ទទួល​បម្រើសេវា​ដោយ​ក្តី​រីករាយ​ទៀត​ផង ។

លោក​អភិបាលស្រុក​ជើងព្រៃ​បន្ត​ថា នា​ពេល​កន្លង​ទៅ​មាន​ប្រជាពលរដ្ឋ​យក​ឯកសា​នានា​មក​ធ្វើ​នៅ​សា
លា​ស្រុក​ដោយ​បាន​ចំណាយពេល​រហូត​ដល់​ទៅ​០៥​ថ្ងៃ​ទើប​រួចរាល់ ។ ក្រោយ​ពី​បាន​បង្កើត​នូវ​កា​រិ
យា​ល័យ​ច្រក​ចេញចូល​តែ​មួយ​មក​ដូច​ជា ស្លាក​លេខ​ម៉ូតូ​ដែល​ពលរដ្ឋ​ទៅ​ទិញ​អូស​ពី​ឃ្លាំង​យក​មក​ធ្វើ
ស្លាក​លេខ​យ៉ាងច្រើន ចំណាយពេល​ត្រឹមតែ​០២​ម៉ោង​នឹង​រួចរាល់ ។ ផ្អែក​តាម​ការ​ណែនាំ​របស់​លោក
គួ​ច ចំរើន អភិបាលខេត្ត ក្រោយ​ពី​បាន​បង្កើត​ការិយាល័យ​នេះ​មន្ត្រី​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ដល់​អាជីវករ
លក់ដូរ​នៅ​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ ឲ្យ​បានដឹង និង​បាន​ផ្សព្វផ្សាយ​តាម​គ្រប់​បណ្តា​ឃុំ​ផង​ដែរ ។ ជាមួយ​នោះ​រូប​លោក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ជើងព្រៃ​ទាំងមូល​ដែល​មិន​ទាន់​ទទួលយក​សេវា​នោះ​សូម​នាំ​គ្នា​មក​ទំនាក់ទំនង​ទៅ​ច្រក​ចេញចូល​តែ​មួយ ដោយ​មាន​សេវា​រហ័ស​ទាន់ចិត្ត ហើយនឹង​បំបាត់​នូវ​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង ព្រោះថា ការ​យក​អ្វីមួយ​ស្ថិត​នៅ​លើ​តារាង​តម្លៃ​ដែល​បាន​កំណត់ ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៨ ថា ច្រក​ចេញចូល​តែ​មួយ​នេះ​នៅ​ឆ្នាំ​២០១៨ បាន​បង្កើត​នៅ​ស្រុក​កំពង់សៀម ឆ្នាំ​២០១៩ បង្កើត​៣​ស្រុក និង​ឆ្នាំ​២០២០ បង្កើត​បន្ថែមចំនួន​០៤​ស្រុក​ទៀត នោះ​នឹង​មាននៅ​គ្រប់​ស្រុក​-​ក្រុង​ទាំង​១០ ។ ជាមួយ​នោះ​បើ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មាន​បំណង​ធ្វើ​អ្វីមួយ សូម​ទាក់ទង​មក​សាលាខេត្ត គឺ​មាន​ច្រក​ចេញចូល​តែ​មួយ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ