ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បាន​ទូរស័ព្ទ​មួយ​គ្រឿង នាំ​គ្នា​ជិះ​ម៉ូតូរ​ត់ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Huawei មួយ​គ្រឿង ពី​បុរស​ម្នាក់​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​បាន​សម្រេច​។…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Huawei មួយ​គ្រឿង ពី​បុរស​ម្នាក់​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​បាន​សម្រេច​។ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូរ​ត់ទៅ​បុក ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដួល ហើយ​បក្ខពួក​របស់​គេ​ចំនួន​២​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​បិទ​គូទ បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​នោះ​។

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២៥​នាទី ល្ងាច ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ សោ​ភ័​ណ្ឌ សីហា អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ទី​២-​ឈ្មោះ អ៊ី ប៊ុ​ន​ថេ​ង អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

មុន​ពេល​កើតហេតុ​បុរស​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ទុក​ទូរស័ព្ទ​ម៉ាក Huawei មួយ​គ្រឿង នៅ​ក្នុង​ហោប៉ៅ​អាវ​ខាង​មុខ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់​លេចមុខ​ក្រុម ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ជិះ​ម៉ូតូ​មក​អែប ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ដៃ​ម៉ាក Huawei មួយ​គ្រឿ​ពី​ក្នុង​ហោប៉ៅ​របស់​បុរស​រង​គ្រោះ​បាន​ហើយ​ក៏​ព្យាយាម​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​តែ​ម្តង​។

ភ្លាម​នោះ​បុរស​ជា​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពួក​គេ​ដោយ​ស្រែ​កថា <<​ចោរ​ៗ>> ឡើង​រហូត​ទៅ​ដល់​ម្តុំ​ខាងលិច​វត្ត​ភ្នំ ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HD-១៥១៩ មួយ​គ្រឿង​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺ​ម៉ក​ង់​បី មួយ​គ្រឿង​ដួល​។ ស្រប​ពេល​នោះ កម្លាំង​ល្បាត​មូលដ្ឋាន​ក៏​ជួយ​ចាប់​បាន​តែ​ម្តង ចំណែក​បក្ខពួក​របស់ ពួក​គេ​ចំនួន​២​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​បិទ​គូទ​នោះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។

ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​ដៃ​ម៉ាក Huawei មួយ​គ្រឿង​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រះ​ចក​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​បុរស​ជន​រង​គ្រោះជា​ម្ចាស់​វិញ​។ ចំណែកឯ​ក្រុម​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​ប​ញ្ជួ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​ផ្ឡូ​វ​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ