ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ហិ.ង្សា​ដោយ​ចេតនា

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈុំ…

ខេត្តមណ្ឌលគិរី ៖ នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈុំ ភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៨ រួច​រត់គេច​ខ្លួន​។ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​បាន ឲ្យ​ដឹង​ថា​«​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​»​។

លោក​ឧត្តមសេនីយ៍ត្រី​បន្ត​ថា «​កាលពី​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មាន​ករណី​បង្ក​របួស​ស្នាម​ដោយ​ជនសង្ស័យ​បាន​ចាក់​ជន​រង​គ្រោះ​នឹង​ពន្លាក​ចៀរ​ជ័រកៅស៊ូ​ត្រូវ​ចំ​.​ក របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​។ ក្រោយ​ធ្វើ​សកម្មភាព​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ពីរ​ថ្ងៃ​ទើប​ឃាត់ខ្លួន​បាន ចំណែក​វត្ថុ​តាង​ដែល​ចាក់​ជន​រង​គ្រោះ គេ​បាន​យក​ទៅ​បោះ​ចូល​ទឹកអូរ​»​។ ជនសង្ស័យ​ជា កម្មករ​ចៀរ​ជ​រ័​កៅស៊ូ​ទីកន្លែង​កំណើត ភូមិ​ជ័យ​ពក ឃុំ​ជ័យ​ពក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

បច្ចុប្បន្ន​ស្នាក់​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ ងឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ចៀរ​ជ័រ ទីកន្លែង​កំណើត​ភូមិ​បុស្ស ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បា​នប​ញ្ចូ​ន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។ ក្នុង​ករណី​នេះ លោក សូ សុវណ្ណ បាន​បញ្ជាក់​ថា «​មូលហេតុ​បណ្តាល​មក​ពី ផឹកស៊ី​ជាមួយ​គ្នា​ពេល​ស្រវឹងស្រា​ក៏​កើត​ទំនាស់​ពាក្យ​សម្តី​គ្នា​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​តែ​ម្តង​»​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ