ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង​មច្ឆា​ទេព បន្ត​ជួយ​ស្រោចស្រង់​អ្នកមាន​ជំងឺ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោកតា អ៊ិ​ន ម៉ា​ប់ មាន​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​ឡំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។…

ខេត្តកំពត ៖ លោកតា អ៊ិ​ន ម៉ា​ប់ មាន​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​ឡំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ នៅ​តែ​បន្ត​ជួយ​ស្រោចស្រង់​អាយុ​ជី​វិតប្រជា​ពលរដ្ឋ​អ្នក​ដែល​មាន​ជំងឺ​មក​ពី​គ្រប់ ខេត្ត​ក្រុង ដែល​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​បារមី​ព្រះ​មាតា​មច្ឆា​ទេព​។ លោកតា អ៊ិ​ត ម៉ា​ប់ ជា​អ្នក​ស្នង​រូប ព្រះ​មាតា​មច្ឆា​ទេព​បាន​និយាយ​រៀបរាប់​អ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​១៩៨៥ គឺ​គាត់​ជា​អ្នក​សម្ដែង​សិល្បៈ​ល្ខា​ន បា​សាក់​លោក​ជា​អ្នក​ដើរ​តួឯក​គឺ​ក្រុម​វង់​ល្ខោន​យាយ​គយ​ដែល​មានឈ្មោះ​ល្បី​នៅ​ក្នុងស្រុក​កំពង់ត្រាច​រហូត​មក​ដល់​ឆ្នាំ​១៩៩០​ក្រុម​ល្ខោនបាសាក់​ចាប់​បាត់​គេ​ឈ្មោះ​បណ្ដើរ​ៗ​។

លោកតា អ៊ិ​ត ម៉ា​ប់ និយាយ​រឿង​ខ្សែ ជីវិត​របស់​លោក​វែង​ឆ្ងាយ​ណាស់​។ ទោះជា​បែប​ណា​លោកតា អ៊ិ​ត ម៉ា​ប់ និយាយ​ថា ជីវិត​របស់​លោក​ដូច ក្រីក្រ​កម្សត់​ដូច​ក្នុង​រឿងល្ខោន​ដែល​គាត់​បាន​សម្ដែង​ជា​តួឯក​អីចឹង​។ ហើយ​គាត់​ជិះទូក​ទៅ​ដាក់​មង​ជា​ប្រចាំ នៅ​ព្រែក​កំពង់ត្រាច​។ ស្រាប់តែ​ថ្ងៃមួយ​ត្រី​មួយ​ក្បាល​ចម្លែក​បំផុត​ជាប់​មង​របស់​គាត់ ហើយ​ត្រី​នោះ​ក៏​គ្មាន អ្នក​ណា​ហ៊ាន​ទិញ​ដែរ​ម្នាក់​នៅ​ផ្សារ​ស្រុក​កំពង់ត្រាច​បាន​តែត្រឹម​ភ្ញាក់ផ្អើល​មើល​តែ​ប៉ុណ្ណោះ​។

ដោយសារ​តែ​គ្មាន​អ្នក​ហាន​ទិញ​គាត់​ក៏​បាន​យក​ត្រី​មួយ​ក្បាល​នោះ​មក​ប្រស់​ក្នុង​អាង​ទឹកតូច​មួយ​ហើយ​មនុស្ស​ម្នា​ចាប់ផ្ដើម​មក​បែរបន់​រហូត​ដល់​លោកតា អ៊ិ​ត ម៉ា​ប់ សុបិន​ឃើញ​បារមី​ត្រី​នោះ​មក​ប្រាប់​មន្តអាគម​ន៍ ល្អ​ៗ​គាត់់​ក៏​ចាប់​ទឹកមន្ត​របស់​ត្រី​នោះ​ឲ្យ​អ្នកជំងឺ​ផឹក​សក្ដិ​សិទ្ធ​រហូត​មាន​គេ​ជំនឿ​មក​ដល់​សព្វថ្ងៃ​។ លោកតា អ៊ិ​ត ម៉ា​ប់ និយាយ​ថា ត្រី​ដែល​ជា​ព្រះ​មាតា​មច្ឆា​ទេព​នោះ​វា​ងាប់​បាត់​ទៅ​ហើយ​នៅ​តែ​ព្រលឹង​មច្ឆា​ទេព​ទេ ដែល​អាច​មក​សណ្ឋិត​លើ​រូប​គាត់​។

លោកតា អ៊ិ​ត ម៉ា​ប់ និយាយ​ថា គាត់​មិន​មាន​អ្វី​លាក់បាំង​ទេ គាត់​មើលជំងឺ​នេះ​ពលរដ្ឋ​មក​ស្រុក​ខេត្ត​ឆ្ងាយ​ៗ​ណាស់ គេ​ជិះ​រថយន្ត​មក​ដល់​ផ្ទះ​ហើយ​ក៏​មិន​បង្កប់ ទ្រនឹប​ដល់​អ្នកជំងឺ​ដែរ​។ បងស្រី សេង សុ​ខុន អាយុ​៣២​ឆ្នាំ នៅ​ភូមិរ​មន់ ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ និយាយ​ថា កូនស្រី​គាត់​មាន​អាយុ​២​ឆ្នាំ​ពិការ​ភ្នែក​ទាំង​សងខាង គាត់​បាន​យក​កូន​គាត់​ឲ្យ លោកតា អ៊ិ​ត ម៉ា​ប់ មើល តែ​មិន​ទាន់​ដឹង​ថា យ៉ាងណា​ទេ​ព្រោះ​ទើបតែ​មក​ដល់​។ ។

បងស្រី ភួង ផ​ល្លី អាយុ​៣៨​ឆ្នាំ និយាយ​ថា គាត់​កើត​ជំងឺ​គី​ស្ត និង​រោគ​ស្ត្រី​ផ្សេង​ទៀត​តែ​ឥឡូវ​គាត់​ជា​ហើយ​។ កាល​មុន​គាត់​មិន​ជឿ​ទេ តែ​សម្រាប់​ពេល​នេះ​គាត់​មាន​ជំនឿ​មក​លើ​លោកតា​មច្ឆា​ទេព​។ អបិយ​ជំនឿ​តែងតែ​កើត​មាន​ហូរហែ​គ្រប់​ទីកន្លែង​គ្រាន់តែ​គ្រូ​ខ្លះ​ជា​គ្រូ​បោកប្រាស់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នក​ដែល​គេ​ជឿ​នោះ​គេ​បាន​ជានា​រោគា​ទាំងឡាយ​នៅ​ក្នុង​រាង​កាយ​ទោះបី​នៅ​ខេត្ត​ឆ្ងាយ​ក៏​គេ​ស្វែងរក​គ្រូ​ទាល់តែ​ឃើញ​៕
https://youtu.be/sa1rV-yB9JM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ