ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ក្លាហាន​មែន​… មេ​បន្ទាយ​ទ​ទួល​ស្គាល់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ថា បន្ទាយ​យោធា​មួយ​កន្លែង​កំពុង​ក្លាយទៅជា​កំផែង​ការពារ​យ៉ាង​រឹង​មាំ​ដល់​ពួក​អ្នកលេង​ល្បែងស៊ីសង ដោយ​បង្កើត​សង្វៀន​បញ្ជល់មាន់ ហើយ​ដំណើរការ​យ៉ាង​រលូន​ជិត​មួយ​ឆ្នាំទៅ​ហើយ​នេះ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ថា បន្ទាយ​យោធា​មួយ​កន្លែង​កំពុង​ក្លាយទៅជា​កំផែង​ការពារ​យ៉ាង​រឹង​មាំ​ដល់​ពួក​អ្នកលេង​ល្បែងស៊ីសង ដោយ​បង្កើត​សង្វៀន​បញ្ជល់មាន់ ហើយ​ដំណើរការ​យ៉ាង​រលូន​ជិត​មួយ​ឆ្នាំទៅ​ហើយ​នេះ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ជួប​ជាមួយ​មន្ត្រី​យោធា​វរ​:​សេនា​តូច​លេខ​៥៣៤ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទាយ​បាន​ទទួលស្គាល់​ថា ពួក​គេ​បើក​កន្លែង​បញ្ជល់មាន់​មែន តែ​លេង​តិចតួច​ប៉ុណ្ណោះ បើសិនជា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​នឹង​បញ្ឈប់​ភ្លាម​ៗ​។

សូម​បញ្ជាក់​ថា សង្វៀន​បញ្ជល់មាន់​ធំ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បន្ទាយ​យោធា​ក្នុង​វរ​:​សេនា​តូច​លេខ​៥៣៤ ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​ជ្រក​នៅ​ក្នុង​កំផែង​​បន្ទាយ​យោធា​ដ៏​រឹង​មាំ ដោយ​បើក​ដំណើរការ​ជិត​១​ឆ្នាំ​មក​ហើយ​។ ក្នុង​មួ​យស​ប្ដា​ហ៍​គេ​បើក​ទទួល​អ្នកលេង​ចំនួន​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍ ។ អ្នក​ដែល​ញៀន​នឹង​ល្បែង​​បញ្ជល់មាន់​នេះ មាន​រាប់រយ​នាក់ គ្រប់​សមាសភាព ខណ​:​ពេល​ដល់​ថ្ងៃ​ណាត់​ផ្គូរ​ផ្គង​មាន់​ម្ដង​ៗ គឺ​នាំ​គ្នា​បើករថយន្ត​មក​ពី​តាម​បណ្ដា​ស្រុក​នានា​ទូ​ទាំង​ខេត្ត និង​មក​ពី​ខេត្តបាត់ដំបង​ក៏​មាន​ដែរ​… ល្បីល្បាញ​ណាស់​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រហែលជា​ទីតាំង​សង្វៀន​បញ្ជល់មាន់​នេះ មាន​សុវត្ថិ​ភាពល្អ មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ភ្នាល់​ល្បែងស៊ីសង​ហើយ ព្រោះ​ទីតាំង​នេះ​ហ៊ុំ​ព័ទ្ធ​ដោយ​កំផែង​យោធា​យ៉ាង​រឹង​មាំ ដែល​សមត្ថកិច្ច​ជា​ច្រើន​មិន​អាច​ទៅ​រំខាន​ក្នុង​ការ​លេងល្បែង​មួយ​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សេង ស៊ី​ល ជា​នាយសេនាធិការ​នៃ​បន្ទាយ​យោធា​វរ​:​សេនា​តូច​លេ​៥៣៤ បានឱ្យ​ដឹង​ថា ពិតជា​មានការ​បើក​លេងល្បែង​បញ្ជល់មាន់​នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​មែន តែ​លេង​តិចតួច​ប៉ុណ្ណោះ មិនធំ​ដុំ​ដូច​ជា​ការ​ចុះ​ផ្សាយ​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា ការ​លេងល្បែង​នេះ គឺ​ភាគច្រើន​ជា​កូនទាហាន​នៅ​ក្នុង​បន្ទាយ​គេ​នាំ​គ្នា​វ៉ាង​មាន់​លេង​ប៉ុណ្ណោះ មិន​បាន​ដាក់​លុយកាក់​អ្វី​ច្រើន ដូច​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​ខាង​លោក​នឹង​ឱ្យ​បិទ​បញ្ឈប់​លេងល្បែង​មួយ​នេះ ប្រសិនបើ​ប៉ះពាល់​ធ្ងន់ធ្ងរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ