ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំរាម​បើ​ចិត្ត​មិន​ដាច់​ទេ ធ្វើ​មេ​ដល់​ណា​ទៀត?

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​ខឹងសម្បារ​ក្រុមហ៊ុន​ហា​យ​ហ្រិត​ដែល​ទទួល​ម៉ៅ​ការ​ប្រមូល​សំរាម​មិន​ងាយ​មក​ប្រមូល​សំរាម​ទុក​ឲ្យ​សំរាម​ស្អុយរលួយ​ជះក្លិន​អា​សោច ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ទោះបីជា​មានការ​ណែនាំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​បា​វិត​ជា​ច្រើន​លើក​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្រុង​បា​វិត​នៅ​តែ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​ដដែល​ពោល គឺ​ទុក​សំរាម​តាំង​ពិ​ពណ៌​ស្អុយរលួយ​មាន​ក្លិន​អា​សោច​បែក​អេ​ច​បែក​ម៉ាំ​ចេញ​ទឹក និង​ស្ទើរតែ​កើត​ដង្កូវ​ទៅ​ហើយ ។ ផ្ទុះ​ការ​ខឹងសម្បារ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៦…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​ខឹងសម្បារ​ក្រុមហ៊ុន​ហា​យ​ហ្រិត​ដែល​ទទួល​ម៉ៅ​ការ​ប្រមូល​សំរាម​មិន​ងាយ​មក​ប្រមូល​សំរាម​ទុក​ឲ្យ​សំរាម​ស្អុយរលួយ​ជះក្លិន​អា​សោច ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ទោះបីជា​មានការ​ណែនាំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​បា​វិត​ជា​ច្រើន​លើក​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្រុង​បា​វិត​នៅ​តែ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​ដដែល​ពោល គឺ​ទុក​សំរាម​តាំង​ពិ​ពណ៌​ស្អុយរលួយ​មាន​ក្លិន​អា​សោច​បែក​អេ​ច​បែក​ម៉ាំ​ចេញ​ទឹក និង​ស្ទើរតែ​កើត​ដង្កូវ​ទៅ​ហើយ ។

ផ្ទុះ​ការ​ខឹងសម្បារ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ សីហា ២០១៨ ដោយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ដល់​ក្រុមហ៊ុន​ហា​យ​ហ្រី​ត​ឲ្យ​មក​ប្រមូល​សំរាម​ឲ្យ​អស់​កុំ​ទុក​ចោល​តាម​ដងផ្លូវ​បែប​នេះ ទី​១ – ជះក្លិន​ស្អុយ​អា​សោច​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ទី​២- ខ្មាស់​ភ្ញៀវ​ទេសចរណ៍ គ្មាន​អនាម័យ​ឯណា​ទៅ​ទីក្រុង​ស្អាត​នោះ ។

ដោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា​ទោះបីជា​មាន​អ្នក​មក​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត​ក៏​ដោយ គឺ​គេ​យក​តែ​សំរាម​ស្រាល​ៗ រីឯ​សំរាម​ធ្ងន់​ៗ​នៅ​ដដែល​ ។

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​១​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​រិះគន់​ថា អាជ្ញា​ក្រុង​គ្មាន​សមត្ថភាព ។

បើ​តាម​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​តា​បឹ​ប​សង្កាត់​បាន​ឲ្យ​ដឹង​ថា ចំពោះ​សំរាម​នៅ​មុខ​ផ្ទះ​របស់​គាត់​មិនសូវ​ដែល​ឃើញ​មាន​អ្នក​មក​យក​នោះ​ទេ​យូរ​ៗ​ទើប​មក​យក​ម្តង ហើយ​យក​មិន​អស់​ទៀត​ទុក​នៅ​ខ្លះ ទាល់តែ​ឲ្យ​លុយ​ក្រៅពី​៤០០០​រៀល ទៅ​៥០០០​រៀល​បាន​យក​អស់ ។

អ្នកក្រុង​បា​វិត​បាន​និយាយ​ថា គួរ​បញ្ឈប់​ក្រុមហ៊ុន​នេះ​ចោល​ទៅ មិន​ខ្វះ​ទេ​ក្រុមហ៊ុន​ដែល​ចង់​រកស៊ី​បែប​នេះ ឬ​មួយ​ចៅហ្វាយ​ក្រុង​បា​វិត​ចិត្ត​មិន​ដាច់ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ