ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ឈ្មោះ​ល្បី​ម្នាក់​ក្នុង​ឆាកនយោបាយ​​​ទទួលមរណភាព

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកមាន​ឈ្មោះ​ល្បី​ម្នាក់​ក្នុង​ឆាកនយោបាយ​អា​មេ​រិ​ក ព្រឹទ្ធ​សមាជិក ច​ន​ម៉ា​ក់កេ​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ​សីហា ក្នុង​ជន្មាយុ​៨១​ឆ្នាំ​។ ​នេះ​បើ​តាម​ការ​ប្រកាស​មួយ​របស់​សាច់ញាតិ​គ្រួសារ​លោក​។ រហូត​ដល់​ពេល​ស្លាប់​លោក​ច​ន​ម៉ា​ក់…

សហរដ្ឋអាមេរិក ៖ អ្នកមាន​ឈ្មោះ​ល្បី​ម្នាក់​ក្នុង​ឆាកនយោបាយ​អា​មេ​រិ​ក ព្រឹទ្ធ​សមាជិក ច​ន​ម៉ា​ក់កេ​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ​សីហា ក្នុង​ជន្មាយុ​៨១​ឆ្នាំ​។ ​នេះ​បើ​តាម​ការ​ប្រកាស​មួយ​របស់​សាច់ញាតិ​គ្រួសារ​លោក​។

រហូត​ដល់​ពេល​ស្លាប់​លោក​ច​ន​ម៉ា​ក់ កេ​ន ​បាន​បម្រើ​សហរដ្ឋអាមេរិក​រយៈពេល​៦០​ឆ្នាំ ហើយ​​គូប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ជាមួយ​លោកប៉ា​រ៉ា​ក់​ អូ​បា​ម៉ា​រូប​នេះ បាន​ទទួលមរណភាព​ដោយ​មាន​សាច់ញាតិ​គ្រួសារ​លោក​នៅ​ក្បែរ​។

ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០០៨ បាន​ព្យាបាល​ជំងឺ​ GLIOBLASTOME ​ជា​ប្រភេទ​នៃ​ជំងឺមហារីក​យ៉ាង​សាហាវ​មួយ ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត ចាប់តាំងពី​ខែកក្កដា ​ឆ្នាំ​២០១៧​មក​។​ គ្រួសារ​លោក​គូសបញ្ជាក់​ថា ចុង​ក្រោយ​លោក​បាន​ឈប់​ព្យាបាល​។

ចាត់ទុកជា​វីរបុរស​សង្គ្រាម​វៀតណាម លោក​ច​ន​ម៉ា​ក់ កេ​ន ​ពុំ​បាន​លាឈប់​ចេញពី​ព្រឹទ្ធ​សភា​ឡើយ តែ​លោក​ខកខាន​ទៅ​កាន់​ទីនោះ​ចាប់តាំងពី​ខែ​ឆ្នូ​ឆ្នាំ​២០១៧​មក​។

លោក​ដូ​ណា​ល់​ ត្រាំ​ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ពុំ​ស៊ី​ខ្សែ​គ្នា​ជាមួយ​លោក​ច​ន​ម៉ា​ក់ កេ​ន  ហើយ​ធ្លាប់តែ​ចំអក​ដល់​លោក ​និង​ជំងឺ​របស់​លោក​នោះ ភ្លាម​ៗ​បាន​ផ្ញើ​សារ​តាម​TWITTER ​ថា ខ្ញុំ​សូម​សម្ដែង​នូវ​ការ​ចូលរួម​មរណទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ និង​ការ​គោរព​ដ៏​ជ្រៀលជ្រៅ​របស់ខ្ញុំ​ជូន​ចំពោះ​គ្រួសារ​ព្រឹទ្ធ​សមាជិក​ច​ន​ម៉ា​ក់កេ​ន​។

លោក​ចេ​ន​ម៉ា​ក់ កេ​ន ​ជា​អ្នក​រិះគន់​ពុំ​សំចៃ​ដល់​លោក​ត្រាំ ដោយ​កាលពី​ឆ្នាំ​២០១៧​ លោក​បាន​បោះ​ឆ្នោត​ប្រឆាំង ការ​ការ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​អា​មេ​រិ​ករប​ស់លោក​ត្រាំ ​ទោះ​លោក​ស្ថិត​ក្នុង​គណបក្ស​សាធារណរដ្ឋ​ជាមួយ​គ្នា​ក្ដី​។​ លោក​បាន​ចំអក​រឹ​ត​តែ​ចំហ​ចំពោះ​លោក​ត្រាំ​ ដោយ​ចាត់​ទុក​ថា ​ជា​មនុស្ស​មានការ​អប់រំ​តិច​ហើយ​ច្រងេងច្រងាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ