ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ស្ងោរមាន់​ក្នុងផ្ទះ លោក​បង​នេះលបៗមក​ពីមុខ​ផ្ទះ…ប្រហែសមិនបាន​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន ដក​សោរ​ចេញ​ឡើយ បន្ទាប់​មក​បាន​ចូល​ទៅ​ក្នុងផ្ទះ​ស្ងោរ​មាន់​ដើម្បី​សែន​ក្បាលទឹក ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ធ្វើ​សកម្ម ភាព​លួច​យក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រពន្ធ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​បុរស​ជា​ម្ចាស់​ម៉ូតូ​រួម​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង…

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន ដក​សោរ​ចេញ​ឡើយ បន្ទាប់​មក​បាន​ចូល​ទៅ​ក្នុងផ្ទះ​ស្ងោរ​មាន់​ដើម្បី​សែន​ក្បាលទឹក ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ធ្វើ​សកម្ម
ភាព​លួច​យក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រពន្ធ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​បុរស​ជា​ម្ចាស់​ម៉ូតូ​រួម​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មក​វិញ​ផង​ដែរ​។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨​នៅ​ក្នុង ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សេង ពិសិដ្ឋ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សុ​ភី ឃុំ​ទួល​សុ​ភី ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FD-៧៤៦៩ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សៅ គឹ​ម​ហួរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក មាន​ទំ​លំនៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​ឡើយ បន្ទាប់​មក​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​ស្ងោរ​មាន់​សម្រាប់​សែន​ក្បាលទឹក ពេល​នោះ​ជនសង្ស័យ​បាន​ចូល​ទៅ​លួច និង​បាន​ជិះ​ម៉ូតូ​ចេញ​ក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឃើញ​ទាន់​ស្រែកហៅ​ប្តី​និង​ស្រែ​កថា​ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​រហូត​ដល់​ផ្សារ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ទើប​ចាប់​ឃាត់ខ្លួន​បាន​។

បន្ទាប់​មក​បាន​ប្រគល់​ជនសង្ស័យ​ខាងលើ​ជូន​នគរបាល​ប៉ុស្តិ៍ ក្រាំង​ម្កាក់​ដើម្បី​សួរនាំ ហើយ​ជនសង្ស័យបាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជួល​ម៉ូតូឌុប​ជិះ​ដើម្បី​ចេញ​ធ្វើ​សកម្មភាព​តាម​ផ្លូវ ពេល​នោះ​ខ្លួន​បានឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ​ចត​នៅ​មុខ​ផ្ទះ ទើប​ចុះ​ពីលើ​ម៉ូតូឌុប​រួច​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ឆោ​​​ឡោ និង​ដេញ​តាម​ចាប់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ