ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានគេមក​ប្រាប់ថា​​បានប្រទះឃើញ​…លុះទៅមើលក៏ឃើញពិតមែន​ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នឹង​មែកឈើ​ដើម​ឆ័​ត្រ​នៅ​ចំណុច​របង​ថ្ម​ខាងជើង​ស្ថានីយ​រថភ្លើង ផ្លូវ​អ៊ែ​៥ ភូមិ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នឹង​មែកឈើ​ដើម​ឆ័​ត្រ​នៅ​ចំណុច​របង​ថ្ម​ខាងជើង​ស្ថានីយ​រថភ្លើង ផ្លូវ​អ៊ែ​៥ ភូមិ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​ពី​បុរស​ម្នាក់​ឈ្មោះ​នួន សុខា អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រសួង​សាធារណៈការ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ពេល​ដែល​គាត់​កំពុង​ឈរ​យាម​នៅ​ចំណុច​សត្ត​មុនី​តិ​យ មាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​បានមក​​ប្រាប់​គាត់​ថា គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​មែកឈើ​ដើម​ឆ័​ត្រ​ត្រង់​ចំណុច​របង​ថ្ម​ខាងជើង​ស្ថានីយ​រថភ្លើង ។ ពេល​​គាត់​បាន​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ពិតមែន ទើប​គាត់​រាយការណ៍​ជូន​អាជ្ញាធរ​សង្កាត់​ចុះ​ពិនិត្យ​តែ​ម្តង ។

តាម​ការ​ឲ្យ​ដឹង​ពី​លោកគ្រូ​ពេទ្យ​ប្រចាំ​តុលាការ​រាជធានី​ភ្នំពេញបាន​ឱ​្យ​ដឹង​ថា បុរស​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នឹង​មែកឈើ​ដើម​ឆ័​ត្រ​ប្រាកដ​មែន បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យ​ជាក់ស្តែង ។ ដោយឡែក​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា បុរស​ដែល​ចងក​សម្លាប់​ខ្លួន​មិនដឹង​មូលហេតុ​នេះ​មាន​អាយុ​ប្រហែល​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ សប្បុរ​ខ្មៅ​ស្រអែម ពាក់អាវ​យែ​តដៃ​ខ្លី​ពណ៌​ខៀវ ខោជើងវែង​ពណ៌​ខ្មៅ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ស្រះ​ចក​ចេញ​ថវិកា​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​សំបួរមាស​ខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ