ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ខា​រ៉ា​អូខេ​នេះ​ចឹ​ង​តើ ទើប​សមត្ថកិច្ច​បិទ​ផ្អាក​អាជីវកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី KTV យីហោ «​រិ​ទ្ធី​សប្បាយ​សប្បាយ​» ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​មាន​បណ្ដឹង​ប្រជាពលរដ្ឋ​ថា ​រំខាន​ការ​ដេក​ពួន​របស់​ពួក​គាត់ ​រាល់​យប់​ជា​រៀងរាល់ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី KTV យីហោ «​រិ​ទ្ធី​សប្បាយ​សប្បាយ​» ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​មាន​បណ្ដឹង​ប្រជាពលរដ្ឋ​ថា ​រំខាន​ការ​ដេក​ពួន​របស់​ពួក​គាត់ ​រាល់​យប់​ជា​រៀងរាល់ថ្ងៃ ។ ហាង​ខា​រ៉ា​អូខេ «KTV រិ​ទ្ធី​សប្បាយ​សប្បាយ​»​ខាងលើ​នោះ មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​ចូល ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខាងលើ​ចុះ​បិទ​ផ្អាក​អាជីវកម្ម កាលពី​វេលា​ម៉ោង​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហាង​ផឹកស៊ី​ខា​រ៉ា​អូ​ខេ​ខាងលើ​នេះ​ បាន​បង្ក​ឲ្យ​មាន​សម្លេង​លាន់ឮ​ខ្លាំង​ៗ​រំខាន​ការ​រស់នៅ​ដេក​ពួន​ដល់​អ្នក​ជិតខាង​ជា​រៀង​រាល់​យប់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្ដឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​បន្ទាន់ ។ បន្ទាប់​មក​ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេច​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន ។ ដោយ​បាន​ដកហូត ឧបករណ៍​បំពង​សម្លេង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​ជា​សម្ភារ​ខា​រ៉ា​អូ​ខេ​មួយ​ចំនួន យក​ទៅ​រក្សា​ទុក​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រមូល​ក្រុម​អ្នក​បើក​រកស៊ី​បើកហាង​ផឹកស៊ី​ខា​រ៉ា​អូខេ​បៀរហ្គាឌិន ក្លឹ​ប​ឌី​ស្កូ ម៉ាស្សា​កោស​ជប់​ជាដើម ទៅ​ចូលរួម​ប្រជុំ​ណែនាំ​ពី​របៀបរបប​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​វិន័យ​សណ្ដាប់ធ្នាប់​ផ្សេង​ៗ​រាប់​ទាំង​ការ​រំខាន​អ្នក​ជិតខាង ការ​ដេញចាប់​ម៉ូយ​បែប​អនាធិបតេយ្យ​ទៀត​ផង ។

ប៉ុន្តែ​ក្រោយ​ការ​ប្រជុំ​រួច​មក​មាន​ម្ចាស់​ហាង​ខ្លះ​គោរព និង​ខ្លះ​ទៀត​ល្មើស​ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ​អាជីវកម្ម​ជា​បន្តបន្ទាប់​រួច​មក​ហើយ ដោយឡែក​ហាង KTV មួយ​នេះ​បាន​រំខាន​អ្នក​ដ៏​ទៃ​រាល់ថ្ងៃ ទើបត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ